ទីក្រុងហាណូយបង្កើនការផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស

(VOVWORLD) - គណៈកម្មាធិការប្រជាជនទីក្រុងទើបមានផែនការអនុវត្តគម្រោងផ្សព្វផ្សាយស្តីពីសិទ្ធិមនុស្ស នៅវៀត ណាមលើទូទាំងរដ្ឋធានី។ 

គម្រោងនេះមានគោលបំណងផ្សព្វផ្សាយដល់កម្មាភិបាល និងប្រជាជននូវការយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិមនុស្ស ដោយហេតុនេះ លើកកំពស់កិត្យានុភាពរបស់វៀត ណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក លើវិស័យសិទ្ធិមនុស្សក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។

លើសពីនេះ ទីក្រុងមានបំណងចង់កសាងរូបភាពនៃរដ្ឋធានីដ៏សម្បូរបែប ស្រស់ស្អាត ស៊ីវិល័យ និងទំនើប ដែលតែងតែគោរព ការពារ និងអនុវត្តសិទ្ធិមនុស្សយ៉ាងទូលំទូលាយ។

គណៈកម្មាធិការប្រជាជនទីក្រុងបានកំណត់គោលដៅថា នៅឆ្នាំ២០២៨ ទីភ្នាក់ងាររដ្ឋបាលរដ្ឋរបស់ទីក្រុងទាំង ១០០% នឹងអនុវត្តយន្តការនៃការបញ្ចេញមតិ និងផ្តល់ព័ត៌មានដល់សារព័ត៌មានដោយយោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន   រួមទាំងការរួមបញ្ចូលព័ត៌មានស្តីពីលទ្ធផលនៃការការពារ និងការអនុវត្តសិទ្ធិមនុស្សដែលផ្សាភ្ជាប់នឹងមុខងារគ្រប់គ្រងរដ្ឋ និងភារកិច្ចរបស់ទីភ្នាក់ងារ និងអង្គភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ