ទីក្រុងហាណូយបង្កើនទំនាក់ទំនងជាមួយរដ្ឋធានីបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប
(VOVWORLD) /  
|
លេខាគណៈកម្មាធិការបក្សទីក្រុងលោក Pham Quang Nghi (VOV) |
Vovworld-គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយដឹកនាំដោយលេខាគណៈកម្មាធិការបក្សទីក្រុងលោក Pham Quang Nghi នាថ្ងៃទី២៩វិច្ឆិកាបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល១១ថ្ងៃនៅប្រទេសទ្វីបអឺរ៉ុបចំនួន៤គឺសហព័ន្ធរុស្ស៊ី ប៉ូឡូញ
ឆែកនិងហុងគ្រី។
នៅសហព័ន្ធរុស្ស៊ីគណៈប្រតិភូបានជួបសន្ទនាជាមួយអនុប្រធានទី១ Duma ជាតិរុស្ស៊ីនិងជាអនុប្រធានទី១គណៈកម្មាធិការមជ្ឈឹមគណបក្សកុម្មុយនីស្តរុស្ស៊ី
លោក Ivan Melnikov និងជួបចរចារជាមួយថ្នាក់ដឹកនាំទីក្រុងម៉ូស្គូ។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីវិធានការជាក់ស្ដែងមួយចំនួនសំដៅបង្កើននិងបើកទូលាយថែម
ទៀតទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងរដ្ឋធានីទាំងពីរក្នុងវិស័យ
សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគជាដើម។
ទទួលជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុងហាណូយ ថ្នាក់ដឹកនាំទីក្រុង
Vacsava ប៉ូឡូញមានបំណងជំរុញកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយទីក្រុងហាណូយក្នុងការអភិរក្សកេរ៌្តដំណែលនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ថ្នាក់ដឹកនាំបណ្ដាប្រទេសនិងរដ្ឋធានីសុទ្ធតែបានវាយតំលៃខ្ពស់សក្ដានុភាព
សហប្រតិបត្តិការរបស់រដ្ឋធានីហាណូយនិងចាត់ទុកហាណូយជាដៃគូអាទិភាព
សំដៅជំរុញកិច្ចសហប្រតិបត្តិការ៕
-VOVWORLD