ទីក្រុងហាណូយប្តេជ្ញាឈ្នះរាល់ការលំបាកនិងបណ្ហាប្រឈមដើម្បីនាំ Thang Long-Ha Noi ឡើងកម្ពស់ថ្មី

(VOVWORLD) - ពិធីអបអរសាទរខួបលើកទី១០នៃទិវាទីក្រុងហាណូយកែសម្រួលព្រំដែនដីរដ្ឋបាល (ថ្ងៃទី១សីហា ២០០៨-ថ្ងៃទី១សីហាឆ្នាំ២០១៨) និងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ បានប្រារព្ធនៅមជ្ឈមណ្ឌលសន្និសីទ្ធជាតិ នាព្រឹកថ្ងៃទី២៨ខែសីហា។
ទីក្រុងហាណូយប្តេជ្ញាឈ្នះរាល់ការលំបាកនិងបណ្ហាប្រឈមដើម្បីនាំ Thang Long-Ha Noi ឡើងកម្ពស់ថ្មី - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីជូនចំពោះបក្សភាគ រដ្ឋអំណាចនិងប្រជាជនរដ្ឋធានីហាណូយ

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ការកែសម្រួលព្រំដែនដីរដ្ឋបាលហាណូយ ជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ពិសេស ជួយឲ្យទីក្រុងហាណូយមានលំហរអភិវឌ្ឍន៍រដ្ឋធានីអរិយ្យធម៌ ទំនើបដោយចក្ខុវិស័យមិនត្រឹមតែ២០ដល់៣០ឆ្នាំប៉ុណ្ណោះ ថែមទាំងរយៈវែងជាងទៀតដែរ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដើម្បីកសាងនិងអភិវឌ្ឍន៍រដ្ឋធានីអរិយ្យធម៌ ទីក្រុងហាណូយ ត្រូវផ្តោតសំខាន់លើខ្លឹមសារមួយចំនួន៖ “បន្តពង្រីកសក្តានុភាពនិងបៀបខ្លាំងរបស់រដ្ឋធានី ជម្រុញការអភិវឌ្ឍអភិវឌ្ឍសេដ្ឋកិច្ចបញ្ញា ធានាឲ្យសេដ្ឋកិច្ចរដ្ឋធានីមានការអភិវឌ្ឍឆាប់រហ័សនិងចីរភាព បន្តមានការរួមចំណែកសំខាន់ទៅក្នុងដំណើរការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ដោយតភ្ជាប់ជាមួយការរៀបចំឡើងវិញខឿនសេដ្ឋកិច្ច លើកកម្ពស់ទិន្នផល។ ទីក្រុងត្រូវធ្វើឲ្យបានល្អថែមទៀតការងាររៀបចំផែនការមេនិងគ្រប់គ្រងផែនការមេ។ ជាពិសេស លើកកម្ពស់សមត្ថភាពគ្រប់គ្រងនគររួមជាមួយការថែទាំកសាងជនបទថ្មី។

រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំទីក្រុងត្រូវបន្តផ្តោតការយកចិត្តទុកដាក់ វិនោយោគលើការអភិវឌ្ឍបុព្វហេតុវប្បធម៌ កសាងជនហាណូយអរិយ្យធម៌ រក្សាសណ្តាប់ធ្នាប់ សុវត្ថភាពសង្គម ធានាយុត្តិធម៌សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ