ទីក្រុងហាណូយបន្តចាត់វិធានការបង្ការទប់ស្កាត់ជំងឺ Covid-19

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19 នៃទីក្រុងហាណូយ នារសៀលថ្ងៃទី១១មីនា លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រនិងស្មារតីទទួលខុសត្រូវដ៏ខ្ពស់របស់ប្រជាជនក្នុងការងារ បង្ការទប់ស្កាត់ជំងឺ។
ទីក្រុងហាណូយបន្តចាត់វិធានការបង្ការទប់ស្កាត់ជំងឺ Covid-19 - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មការទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទីក្រុងហាណូយ។

នាបច្ចុប្បន្ន ទីក្រុងហាណូយកំពុងឃ្លាំមើលនិងតាមដានសុខភាពរបស់ មនុស្សជាង៧៥០០នាក់ដែលបានធ្វើដំណើរមកពី ឆ្លងកាត់ ឬប៉ះពាល់ជា មួយករណីឆ្លង/សង្ស័យឆ្លងវីរុស។ ក្នុងនោះ មានមនុស្សជាង២៣០០នាក់ ត្រូវតែបន្តដាក់នៅដាច់ដោយឡែក និងជាង៥២០០នាក់បានអស់កាលបរិច្ឆាក ដាក់នៅដាច់ដោយឡែក។

        ចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺ Covid-19 លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតនាបច្ចុប្បន្នគឺការឃ្លាំ មើលជនបរទេស ជនវៀតណាមដែលបានចូលមកហាណូយពីបរទេសឬ ពីខេត្តក្រុងផ្សេងៗទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ ព្រមទាំង ជំរុញខ្លាំងថែមទៀតនូវការងារឃោសនាដល់គ្រួសារដែលមានកូន ចៅ ញាតិសន្ដានមកពីតំបន់មានជំងឺ ដើម្បីជូនព័ត៌មានដល់មូលដ្ឋានសុខា ភិបាលក៏ដូចជាអនុវត្តការដាក់នៅដាច់ដោយឡែកក្នុងផ្ទះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ