ទីក្រុងហាណូយបានប្រគល់ម៉ាស់ចំនួន ២ តោន ជូនទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែកក្កដា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក និងក្រុមបេសកកម្ម អចិន្រ្តៃយ៍របស់វៀតណាមនៅអង្គការសហប្រជាជាតិបានប្រគល់ ម៉ាស់ចំនួន ២ តោន ជូនទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។
ទីក្រុងហាណូយបានប្រគល់ម៉ាស់ចំនួន ២ តោន ជូនទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy និងតំណាងសមាជិការក្រុមប្រឹក្សាទីក្រុងញូវយ៉ក

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Penny Abeywardena សមាជិការក្រុមប្រឹក្សាទីក្រុងញូវយ៉កទទួលបន្ទុកកិច្ចការបរទេស បានឲ្យដឹងថា នេះគឺជាការជួយឧបត្ថម្ភដ៏ជាក់ស្ដែងក្នុងបរិបទ ដែលទីក្រុងញូវយ៉កនៅតែខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្ដែងគោលបំណងថា ទីក្រុង ញូវយ៉ក និងទីក្រុងហាណូយនឹងមានឱកាសសហប្រតិបត្តិការនាពេលអនាគត ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនានា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាជំនះពុះពារលើផលវិបាកដោយសារ ជំងឺរាតត្បាត COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ