ទីក្រុង​ហាណូយ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ប្រទេស​អាស៊ី​មួយ​ចំនួន

(VOVWORLD) -សកម្មភាពសន្តិភាព និងមិត្តភាពដែលរៀបចំឡើងជាទៀងទាត់ដោយសម្ព័ន្ធអង្គការមិត្តភាពហាណូយ នឹងរួមចំណែកពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក រឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជនវៀតណាម ជាពិសេសប្រជាជនរដ្ឋធានីហាណូយ ជាមួយប្រជាជននៃប្រទេសនានាជុំវិញពិភពលោក រួមទាំងប្រជាជននៃបណ្តាប្រទេសអាស៊ីផងដែរ។ 
ទីក្រុង​ហាណូយ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ប្រទេស​អាស៊ី​មួយ​ចំនួន - ảnh 1ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ លោក Nguyen Ngoc Ky ។ (រូបថត៖ VOV)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន កាលពីថ្ងៃទី ២១ ខែមេសា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសចំនួន ៧ រៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាព អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ឥណ្ឌា បង់ក្លាដែស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងស្រីលង្កា។ នៅទីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ លោក Nguyen Ngoc Ky សង្ឃឹមថា សកម្មភាពសន្តិភាព និងមិត្តភាពដែលរៀបចំឡើងជាទៀងទាត់ដោយសម្ព័ន្ធអង្គការមិត្តភាពហាណូយ នឹងរួមចំណែកពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក រឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជនវៀតណាម ជាពិសេសប្រជាជនរដ្ឋធានីហាណូយ ជាមួយប្រជាជននៃប្រទេសនានាជុំវិញពិភពលោក រួមទាំងប្រជាជននៃបណ្តាប្រទេសអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ