ទីក្រុងហាណូយផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់ឡាវ
(VOVWORLD) - នារសៀលថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងហាណូយ គណៈប្រតិភូការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Thongsalith Mangnomek លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិម បានអញ្ជើញមកបំពេញទស្សនកិច្ចនិង ជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung (ស្តាំ) និងលោក Thoongsalith Mangnomek លេខាគណៈកម្មាធិការមជ្ឈិមបក្សប្រធានការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវក្នុងជំនួប (ប្រភព៖ ហាណូយថ្មី) |
ទទួលជួបគណៈប្រតិភូ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអះអាងថា រដ្ឋធានីហាណូយតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសឡាវ ជាពិសេសទីក្រុងវៀងច័ន្ទ។ ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីទាំងពីរនិយាយដោយឡែក និងរវាងទីក្រុងហាណូយ និងមូលដ្ឋាននៃប្រទេសឡាវនិយាយរួមបានបន្តអភិវឌ្ឍយ៉ាងទូលំទូលាយលើគ្រប់បណ្តាញ ដោយមានគម្រោងដ៏មានប្រសិទ្ធភាពជាច្រើន លើវិស័យដូចជាសេដ្ឋកិច្ច សុខាភិបាល ការអប់រំ កសិកម្ម យោធា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ...។
ប្រធានការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thongsalith Mangnomek មានប្រសាសន៍ថា បេសកកម្មរបស់គណៈប្រតិភូគឺផ្លាស់ប្តូរបទពិសោធន៍រវាងការិយាល័យមជ្ឈឹមនៃបក្សទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ៕