ទីក្រុងហាណូយមិទ្ទីងរំលឹកទិវាអន្តរជាតិជនពិការថ្ងៃទី៣ធ្នូ
(VOVWORLD) -នាព្រឹកថ្ងៃទី២ធ្នូ គណៈកម្មា ធិការជាតិទទួលបន្ទុកជនពិការ បានរួមសហ ការជាមួយសមាគមជនពិការទីក្រុងហាណូយ រៀបចំពិធីមិទ្ទីង រំលឹកទិវាអន្តរជាតិជន ពិការថ្ងៃទី៣ធ្នូ។
អនុរដ្ឋមន្ត្រី លោកស្រី Dao Hong Lan ថ្លែងមតិក្នុងពិធី (រូបថតៈ http://kinhtedothi.vn) |
ថ្លែងមតិក្នុងពិធី លោកស្រី Dao Hong Lan អនុរដ្ឋមន្ត្រីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនិងជានាយិការរងគណៈកម្មាធិការ ជាតិ ទទួលបន្ទុកជនពិការបានអះអាងថា៖
“ថ្ងៃនេះ យើងរួមដំណើរជាមួយជនពិការជាមួយនឹងមនោសញ្ចេតនា ការ ទទួលខុសត្រូវនិងការចែករំលែក ដើម្បីបន្តអនុវត្តរាល់ការសន្យាដែលបានចែង ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់របស់ជនពិការ ក៏ដូចជារាល់ការសន្យាដែល វៀតណាមជា ហត្ថលេខី ជាមួយគោលដៅជួយឲ្យជនពិការនៅវៀតណាម មានជីវភាពរស់នៅ កាន់តែល្អជាង មានលក្ខណៈងាយស្រួល ដើម្បីអនុវត្តសិទ្ធិទាំងអស់កំណត់ដោយ ច្បាប់”។
បច្ចុប្បន្ន វៀតណាមមានជនពិការចំនួន៨លាននាក់ ស្រូបយក៧,៨% នៃ ចំនួនប្រជាជន។ វៀតណាមក៏បានផ្សព្វផ្សាយនូវគោលនយោយបាយ កម្មវិធី សកម្មភាពជាច្រើន សំដៅលើកកំពស់គុណភាពសម្រាប់ជនពិការ ៕