ទីក្រុងហាណូយមានគោលបំណងទទួលភ្ញៀវទេសចរចំនួន៣០លាននាក់នាឆ្នាំ២០២០
|
ទីក្រុងហាណូយមានគោលបំណងទទួលភ្ញៀវទេសចរចំនួន៣០លាននាក់នាឆ្នាំ២០២០ |
(VOV)_ដោយតួនាទីជាមជ្ឈមណ្ឌលទេសចរណ៍ធំរបស់ប្រទេសនិងតំបន់ ទីក្រុង
ហាណូយ ជានិច្ចកាលជាទីកន្លែងជម្រើសជួសមុខរបស់ភ្ញៀវទេសចរជាច្រើន។ តាមមន្ទីរ
ទេសចរណ៍ហាណូយថា៖ ក្នុងឆមាសទី១ឆ្នាំ២០១៦ ហាណូយបានទទួលភ្ញៀវទេសចរចំនួន
១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន២លាននាក់ កើន៣៣%បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។ ពីឥឡូវនេះ ដល់ឆ្នាំ ២០២០ និងបណ្ដាឆ្នាំជា
បន្ត ហាណូយបានកំណត់៖ ផ្នែកទេសចរណ៍ហាណូយ ត្រូវបង្កើតជំហានលោតផ្លោះលើ
គ្រប់ជ្រុងជ្រោយ ក្លាយទៅផ្នែកសេដ្ឋកិច្ចមុខព្រួញ មានល្បឿនកំណើនខ្ពស់។ ពិសេស
ដល់ឆ្នាំ ២០២០ ហាណូយខំប្រឹងប្រែងទទួលអោយបានភ្ញៀវទេសចរចំនួន៣០លាននាក់
ហើយមានល្បឿនកំណើនមធ្យមទទួលបាន៨%ដល់១០% ដែលក្នុងនោះ ភ្ញៀវទេសចរ
អន្តរជាតិគឺ៥លាន៧សែននាក់ កើន១២%/ឆ្នាំ៕