ទីក្រុងហាណូយរៀបចំការបាញ់កាំជ្រួចនៅទីកន្លែងចំនួន ៣០ នៅរាត្រីឆ្លងឆ្នាំថ្មី
(VOVWORLD) - ទីក្រុងនឹងរៀបចំការបាញ់កាំជ្រួចនៅទីកន្លែងចំនួន ៣០ ក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាជនរដ្ឋធានីក្នុងឱកាសទទួលអំណរបុណ្យតេតប្រពៃណី។
រូបថតឧទាហរណ៍៖ VNA |
ទីក្រុងហាណូយទើបតែបានចេញផែនការរៀបចំការបាញ់កាំជ្រួចអបអរសាទរបុណ្យតេតប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤។ តាមនោះ ទីក្រុងនឹងរៀបចំការបាញ់កាំជ្រួចនៅទីកន្លែងចំនួន ៣០ ក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាជនរដ្ឋធានីក្នុងឱកាសទទួលអំណរបុណ្យតេតប្រពៃណី។
ការបាញ់កាំជ្រួចនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៥ នាទី ចាប់ពីម៉ោង ០ ដល់ ម៉ោង ០ និង ១៥ នាទី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ (ពោលគឺរាត្រីឆ្លងចូលឆ្នាំថ្មី)។ ទីក្រុងតម្រូវឱ្យប្រើប្រាស់មូលនិធិសង្គមភាវូបនីយកម្មដែលកៀរគរពីអង្គភាព អង្គការ និងអាជីវកម្មនានា ព្រមទាំងធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅឯកន្លែងបាញ់កាំជ្រួចនៅទូទាំងទីក្រុង៕