ទីក្រុងហាណូយរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណីជាតិវៀតណាម ២០១៩

(VOVWORLD) -ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០១៩ នោះ ទីក្រុងហាណូយបានរៀបចំសកម្មភាពវប្បធម៌និងសិល្បៈជាច្រើន សំដៅបង្កើតបរិយាកាសសប្បាយរីករាយ បម្រើជីវភាពវប្បធម៌ស្មារតីសម្រាប់ប្រជាជន ភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិ។ 
ទីក្រុងហាណូយរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណីជាតិវៀតណាម ២០១៩ - ảnh 1 ទីក្រុងហាណូយរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០១៩

ហេតុដូច្នេះហើយ ទីក្រុងនឹងឃោសនា ផ្សព្វផ្សាយនៅតាមវិថីសំខាន់ និងតំបន់ទីប្រជុំជននៃទីក្រុងតាមរយៈ ប្រព័ន្ធផ្ទាំងប៉ាណូនានា។ លើសពីនេះទៅទៀត ទីក្រុងកសាងសំណង់និមិត្តរូបនៅតាមទីលានធំៗផងដែរ។

ស្ដីពីសកម្មភាពវប្បធម៌ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០១៩ នោះ ទីក្រុងហាណូយនឹងរៀបចំការការបាញ់កាំជ្រួចនារាត្រីឆ្លងឆ្នាំនៅទីក្រុង។ ក្នុងឱកាសទទួលអំណរឆ្នាំថ្មីនេះ ខ័ណ្ឌ ស្រុក ទីរួមខេត្តទាំង ៣០ របស់ទីក្រុងក៏នឹងរៀបចំការសម្ដែងវប្បធម៌ សិល្បៈដើម្បីបម្រើសាធារណៈជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ