ទីក្រុងហាណូយរួមដំណើរជាមួយអង្គភាពចាប់ផ្ដើមអាជីវកម្មវ័យក្មេង
(VOVWORLD) - នេះជាភារកិច្ចមួយក្នុងចំណោម ភារកិច្ចនៃគម្រោងរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្ដីពីការជួយ ឧបត្ថម្ភដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្ម ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតរបស់ ប្រទេសជាតិ។
បណ្ដាវាគ្មិនជួបប្រាស្រ័យនៅវគ្គហ្វឹកហ្វឺន (រូបថត៖ TTXVN) |
នាថ្ងៃទី២២កុម្ភៈ នៅរដ្ឋធានីហាណូយ សម្ព័ន្ធយុវជនទីក្រុងហាណូយ សមាគមន៍យុវជននិស្សិត វៀតណាមនៅអាមេរិកបានសហការជាមួយការប្រកួតចាប់ផ្ដើមអាជីវកម្មសកល - VietChallenge រៀបចំវគ្គហ្វឹកហ្វឺនសម្រាប់ អង្គភាពចាប់ផ្ដើមអាជីវកម្មវ័យក្មេង សំដៅលើកកំពស់ចំណេះដឹងនិងសមត្ថ ភាពរបស់អ្នកចាប់ផ្ដើមអាជីវកម្មវ័យក្មេង។ នេះជាភារកិច្ចមួយក្នុងចំណោម ភារកិច្ចនៃគម្រោងរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្ដីពីការជួយ ឧបត្ថម្ភដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្ម ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតរបស់ ប្រទេសជាតិ។ កម្មវិធីសិក្សាត្រូវបានកសាងឡើងដោយអ្នកជំនាញដ៏ល្បី ល្បាញ វិនិយោគិនអន្តរជាតិពោរពេញទៅដោយបទពិសោធន៍ រួមជាមួយ ការជួយឧបត្ថម្ភរបស់ក្រុមហ៊ុនធំៗដូចជា Viettel Vietnam Airlines SSI និង Vietjet ជាដើម៕