ទីក្រុងហាណូយលើកសរសើរ និងជូនអំណោយសម្រាប់ក្រុមកីឡាជំរើស U23 វៀតណាម

(VOVWORLD) -នាល្ងាចថ្ងៃទី ៣០ មករា ប្រធានគណកម្មធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានជួបសំណេះសំណាលជាមួយគណៈគ្រូបង្វឹក និងកីឡាករនៃក្រុមជំរើស U23 វៀតណាម។ 
ទីក្រុងហាណូយលើកសរសើរ និងជូនអំណោយសម្រាប់ក្រុមកីឡាជំរើស U23 វៀតណាម - ảnh 1ទីក្រុងហាណូយលើកសរសើរ និងជូនអំណោយសម្រាប់ក្រុមកីឡាជំរើស U23 វៀតណាម 

ថ្លែងមតិនៅទីនេះ លោក Nguyen Duc Chungបានអបអរសាទរចំពោះស្នាដៃរបស់ក្រុមជំរើស U23 វៀតណាម។ដោយទទួលបានពានរង្វាន់លេខ ២ ក្នុងការប្រកួតគីឡាបាល់ទាត់ U23 អាស៊ីនោះ កីឡាករទាំងឡាយបាននាំមកនូវជំនឿជាក់ ហើយឆ្លើយតបនឹងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងប្រជាជនហាណូយ។

លោក Nguyen Duc Chung បានសម្រេចចិត្តសើកសរសើរ និងជូនអំណោយសម្រាប់ក្រុមជំរើស U23 វៀតណាម។ តាមនោះកីឡាករម្នាក់ៗនៃក្រុមជំរើស U23 វៀតណាមនឹងទទួលបានប្រាក់ចំនួន ២០ លានដុង។ កីឡាកររបស់ហាណូយក្នុងក្រុមជំរើស U23 វៀតណាម ទទួលបានប្រាក់ចំនួន ៥០ លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ