ទីក្រុងហាណូយអបអរសាទរខួបលើកទី ២០ នៃ “ទីក្រុងដើម្បីសន្តិភាព”

(VOVWORLD) -  នាព្រឹកថ្ងៃទី១៣ ខែកក្កដា នៅជុំវិញបឹង Hoan Kiem នៃរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីមិទ្ទីងដើម្បីអបអរសាទរ ខួបលើកទី២០ នៃទីក្រុងបានទទួលកិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” ដែលលេចធ្លោនោះគឺពិធីបុណ្យតាមដងវិថី ដោយមានការចូលរួមរបស់មនុស្ស ១ម៉ឺននាក់។

ទីក្រុងហាណូយអបអរសាទរខួបលើកទី ២០ នៃ “ទីក្រុងដើម្បីសន្តិភាព” - ảnh 1ទិដ្ឋភាពនៃពិធីព្រលែងព្រាប 

បន្ទាប់ពីពិធីបើក គឺជាពិធីព្រលែងព្រាបដោយភ្ជាប់សារសន្តិភាពរបស់ប្រជាពលរដ្ឋ រដ្ឋធានី ទៅកាន់ប្រជាជនទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិ ដើម្បីណែនាំពីរូបភាពរដ្ឋធានីជាមួយនឹងគោលដៅដែលសម្រេចបាន គិតតាំងពីរដ្ឋធានីបានទទួលកិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព”  កាលពី២០ឆ្នាំមុននេះ។ ក្រោយមក តំណាងទាំងអស់ បាននាំគ្នាដើរក្បួនដើម្បីសន្តិភាពនៅជំវិញបឹង Hoan Kiem។

អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាមបានចាត់ទុកថា ការអភិវឌ្ឍរបស់ទីក្រុងហាណូយ គឺឈរលើគ្រឹះស្ថាននៃសន្តិភាពនិងតម្លៃវប្បធម៌អំពីគុណភាពនៃការអប់រំនិងឋាមវ័ន្នច្នៃប្រឌិតផងដែរ។ លោក Le Hoai Trung អញ្ជើញមានប្រសាសន៍ថា៖ “យើងខ្ញុំជឿជាក់ថា កិត្តនាមនេះជាកិត្តយសរបស់ប្រទេសជាតិទាំង មូលចំពោះទីក្រុងហាណូយ ដែលត្រូវបានចាត់ទុកថាជាទីក្រុងនៃសេចក្តីជំនឿនិងសេចក្តីសង្ឃឹម។ សន្តិភាពគឺជាក្តីប្រាថ្នារបស់មនុស្សលោកក៏ពិតមែន ប៉ុន្តែ ក្នុងប្រវត្តិសាស្ត្រនៃសង្គមមនុស្ស គឺមនុស្សលោកក៏ត្រូវទទួលរងនូវសង្គ្រាមដ៏កាច់សាហាវ។ ពោលគឺ ឆ្លងកាត់សង្គ្រាមកាន់តែច្រើន គឺបំណងប្រាថ្នាចង់បានសន្តិភាព និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង។ ហេតុដូច្នេះ នៅក្នុងបុព្វកថានៃធម្មនុញ្ញបង្កើតអង្គការអង្គការយូណេស្កូ ក៏ត្រូវបានសង្កត់ធ្ងន់ថា ដោយសារតែសង្រ្គាមកើតចេញពីគំនិតរបស់មនុស្ស បានជាកំពែងនៃសន្តិភាពក៏ត្រូវបានសាងសង់ទាំងក្នុងចិត្តរបស់មនុស្សតែម្តង”។

ចូលរួមក្នុងពិធី លោក Firmin Edouard Matoko ជំនួយការរបស់អគ្គនាយកទទួលបន្ទុកកិច្ចការបរទេស និងជាតំណាងរបស់អគ្គនាយក UNSESCO បានចែករំលែក ថា ទីក្រុងហាណូយបច្ចុប្បន្នជាទីក្រុងដែលមានការធ្វើសមាហរណកម្មជាមួយកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិយ៉ាងស្វាហាប់។ ប្រការនេះបានគូសបញ្ជាក់ថា ទីក្រុងហាណូយ បានបំពេញយ៉ាងល្អនូវលក្ខខ័ណ្ឌទាំងអស់ ដើម្បីក្លាយទៅជាមជ្ឈ មណ្ឌលនៃការច្នៃប្រឌិត ព្រោះថា នេះគឺជាធាតុសំខាន់របស់វប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ