ទីក្រុងហាណូយឧទ្ទេសនាមផលិតផល OCOP ដែលផ្សារផ្ជាប់នឹងវប្បធម៌នៃបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេក្រហម
(VOVWORLD) - អបអរសាទរខួបលើកទី ៦៨ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២២) ចាប់ពីថ្ងៃទី ៧ - ១១ ខែតុលា ឆ្នាំ ២០២២ នៅទីប្រជុំជនថ្មី Bac An Khanh ស្រុក Hoai Duc ទីក្រុងហាណូយ បានប្រព្រឹត្តិទៅព្រឹត្តិការណ៍មួយដើម្បីឧទ្ទេសនាមផលិតផល OCOP (កម្មវិធីមួយ ឃុំមួយ ផលិតផលមួយ) ដែលផ្សារភ្ជាប់នឹងវប្បធម៌នៃបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេក្រហម។
ទិដ្ឋភាពនៃពិធីបើក។ |
ព្រឹត្តិការណ៍នេះបានទាក់ទាញស្តង់ទំនិញចំនួនជាង ១០០ ដោយមានផលិតផល OCOP ជាង ២.០០០មុខទំនិញប្រចាំតំបន់នៃទីក្រុងហាណូយ ខេត្តចំនួន ៩ នៃតំបន់ដីសណ្ដទន្លេក្រហម និងខេត្ត-ក្រុងចំនួន ២០ ផ្សេងទៀតនៅទូទាំងប្រទេស។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នាថ្ងៃទី ៧ តុលា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់ឃុំដែលបំពេញតាមស្តង់ដារជនបទជឿនលឿនថ្មីឆ្នាំ ២០២១ សម្រាប់ឃុំចំនួន២ គឺ Minh Khai និង Lai Yen នៃស្រុក Hoai Duc។ លើសពីនេះទៅទៀត ក៏មានការតាំងពិព័រណ៌រូបថតឆ្នើមចំនួន ១៥០ អំពីសមិទ្ធិផលកសាងជនបទថ្មីរបស់រដ្ឋធានី ដោយមានប្រធានបទ "ទិដ្ឋភាពនៃជនបទថ្មីរបស់ហាណូយ" ចាប់ពីថ្ងៃទី ៧-១១ ខែតុលា ឆ្នាំ ២០២២។
ស្តង់ទំនិញក្នុងកម្មវិធីនេះ។ |
នាព្រឹកថ្ងៃទី ១០ តុលា នឹងមានកម្មវិធី Gala ដើម្បីបូកសរុប និងផ្តល់រង្វាន់ដល់ការប្រលងរូបថត “ទិដ្ឋភាពនៃជនបទថ្មីនៅទីក្រុងហាណូយ”។ ជាពិសេស ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ការិយាល័យសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីហាណូយ បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ក្រុមហ៊ុន TikTok វៀតណាម សាកលវិទ្យាល័យបច្ចេកវិទ្យាជាតិវៀតណាម សម្ព័ន្ធក្រុមស៊ុន Yeah1 ក្រុមហ៊ុនភាគហ៊ុន KYC Solution រៀបចំកម្មវិធីផ្សាយផ្ទាល់ ដើម្បីផ្សព្វផ្សាយផលិតផល OCOP ឯកទេសប្រចាំតំបន់នៅលើបណ្តាញសង្គម TikTok នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២៕