ទង់ជាតិបក់រវិកៗពាសពេញមេឃរដ្ឋធានីហាណូយក្នុងឱកាសទទួលស្វាគមន៍មហាសន្និបាតលើកទី១៣របស់បក្ស
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមផ្ទះពលរដ្ឋ ការិយាល័យ និងផ្លូវជាច្រើននៅ ទីក្រុងហាណូយបានចាប់ផ្ដើមព្យួរទង់ជាតិដើម្បីទទួលស្វាគមន៍ មហាសន្និ បាតលើកទី១៣របស់បក្ស។
ប្រជាជននៅតាមវិថី Hao Nam ទីក្រុងហាណូយ ព្យួរទង់ជាតិទទួលស្វាគមន៍មហាសន្និបាតបក្សលើកទី១៣។ (រូបថត៖ VOV) |
ចំពោះជនហាណូយជាច្រើន ការព្យួរទង់ជាតិ មិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពនិង ជំនឿជឿជាក់ចំពោះការដឹកនាំរបស់បក្សទៀតផង។
លោក Le Dinh Chuc នៅសង្កាត់ O Cho Dua ខ័ណ្ឌ Dong Da បាន សំណេះសំណាលថា នៅព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់ពីព្យួរទង់ជាតិនៅខាង មុខផ្ទះខ្លួនរួច លោកតែងតែចំណាយរយៈពេលសម្រាប់ដើរថ្មើជើងនៅ តាមច្រកល្ហកនៅជិតខាង ដើម្បីទស្សនាទង់ជាតិរបស់គ្រួសារផ្សេងៗទៀត។ ចំពោះរូបលោក Chuc ផ្ទាល់ ការព្យួរទង់ជាតិនៅក្នុងទិវារំលឹកខួប អនុស្សាវរីយ៍ឬព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ គឺជាសេចក្ដីស្នេហាជាតិ របស់ពលរដ្ឋម្នាក់ៗ។ លោកបានឲ្យដឹងថែមទៀតថា៖ “ទង់ក្រហមផ្កាយមាសនេះតែងតែបំផុសឡើងមោទនភាពក្នុងដួងចិត្តរបស់ប្រជាជនម្នាក់ៗ។ ពីព្រោះថា ប្រជាជនឃើញទង់ជាតិ គឺឃើញមាតុភូមិ ឃើញបក្ស និងឃើញជំនឿជឿជាក់ចំពោះការដឹកនាំរបស់បក្សផងដែរ។ ការព្យួរទង់ជាតិ ជាភារកិច្ចផង ព្រមទាំងជាមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ ប្រជាជនផង”។
មុនថ្ងៃបើកមហាសន្និបាតលើកទី១៣របស់បក្ស រូបភាពទង់ជាតិបក់ រវិកៗនៅខាងមុខផ្ទះនីមួយៗ ហាក់ដូចជាបង្ហាញជំនឿជឿជាក់ចំពោះការ ដឹកនាំរបស់បក្សនិងសេចក្ដីប្រាថ្នាបោះជំហានទៅមុខរបស់ប្រជាជាតិ ទាំងមូល៕