ទីតាំងកម្សាន្តនៅទីក្រុង Can Tho ទាក់ទាញប្រជាជននិងភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី

(VOVWORLD) -នាថ្ងៃទី១៨ខែកុម្ភៈ (ពោលគឺថ្ងៃទី៣នៃឆ្នាំថ្មីប្រពៃណី) ទីតាំងកម្សាន្តជាច្រើនកន្លែង នៅទីក្រុង Can Tho ដូចជា វិថីផ្កានិទាឃរដូវ២០១៨ ភូមិទេសចរណ៍ My Khanh និង កំពង់ផែ Ninh Kieu ដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិច្រើនកុះករ។
ទីតាំងកម្សាន្តនៅទីក្រុង Can Tho ទាក់ទាញប្រជាជននិងភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី - ảnh 1 ទីតាំងកម្សាន្តច្រើនកន្លែងនៅទីក្រុង Can Tho ទាក់ទាញប្រជាជននិងភ្ញៀវទេសចរក្នុងឱកាសចូល ឆ្នាំថ្មីប្រពៃណីឆ្នាំច សំរឹទ្ធស័ក ២០១៨

លោក Tran Viet Phuong នាយកមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង Can Tho បានឲ្យដឹងថា៖

        “យើងខ្ញុំនឹងបន្តលើកកម្ពស់ប្រភេទទេសចរណ៍ចំនួន៣ឲ្យឡើងកម្រិតថ្មី ដូចជា ទេសចរណ៍អេកូឡូស៊ីតាមទន្លេ ចំការ ទេសចរណ៍ដែលតភ្ជាប់ជាមួយសន្និសីទ ការ តាំងពិព័រណ៍ និងទី៣គឺពង្រឹងការលើកកម្ពស់ប្រ ទេសទេសចរណ៍គំរូ។ ជាពិសេស ប្រមូលផ្តុំប្រភពកម្លាំងពលំនានា ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម សម្រាប់ការអភិវឌ្ឍទេសចរ ណ៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ