|
អគ្គក្រុមហ៊ុនជីគីមីប្រេងឧស្ម័នបានប្រគល់កាណូតយាមល្បាតល្បឿនលឿន H47P ជូនកំលាំងប៉ូលីសសមុទ្រវៀតណាម (vietnamplus.vn) |
Vovworld-នាថ្ងៃទី១២ឧសភានៅទីក្រុហាណូយ ក្រសួងការបរទេសរួមជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមបានរៀបចំប្រគល់អំណោយមានតំលៃ១,២ពាន់លានដុងចលនាស្មារតីនិងជួយឧបត្ថម្ភអំពីខាងសម្ភារៈចំពោះ
កំលាំងទាំងពីរ ប៉ូលីសសមុទ្រនិងត្រួតពិនិតនេសាទវៀតណាមបាននិងកំពុងសកម្មចូលរួមការពារអ្នកនេសាទការពារអធិបតេយ្យភាពជាតិលើសមុទ្រ។
ឧត្តមសេនីយ៍ត្រីអនុប្រធានស្នងការនយោបាយបញ្ជាការដ្ឋានប៉ូលីសសមុទ្រ
វៀតណាម Hoang Van Dong និងអនុប្រធាននាយកដ្ឋានត្រួតពិនិតនេសាទត្រីវៀត
ណាមលោក Nguyen Van Trung បានថ្លែងអំណរគុណប្រជាជន ជនរួមជាតិក្នុង
ទូទាំងប្រទេសជនវៀតណាមនៅឯបរទេសជានិច្ចកាលគាំទ្រយុទ្ធជនអ្នកត្រួតពិនិត
នេសាទត្រីប្តេជ្ញាច្បាមជាប់ដើម្បីតស៊ូជាមួយរាល់អំពើរបស់ចិនដែលរំលោភលើ
អធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម។ ក្នុងរយៈពេលខាងមុខ ទោះបីជាលំបាកនិងគ្រោះថ្នាក់
យ៉ាងណាក៏ដោយ កម្មាភិបាលយុទ្ធជនប៉ូលីសសមុទ្រនិងកំលាំងត្រួតពិនិត្យ
នេសាទត្រីវៀតណាមក៏ប្តេជ្ញាច្បាមជាប់ដើម្បីការពាររឹងមាំសមុទ្រកោះរបស់មាតុ
ប្រទេស។
នាថ្ងៃដ៏ដែលនៅខេត្ត Ba Ria-Vung Tau អគ្គក្រុមហ៊ុនជីគីមីប្រេងឧស្ម័នបានប្រគល់កាណូតយាមល្បាតល្បឿនលឿន H47P ជូនកំលាំងប៉ូលីសសមុទ្រវៀត
ណាម។
នាថ្ងៃទី១២ឧសភា ដំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
Quang Ngai ដំណាងមូលនិធិជួយឧបត្ថម្ភអ្នកនេសាទសម្ព័ន្ធយុវជនខេត្តសមាគមអតីតយុទ្ធជននិងសមាគមនារីខេត្ត Quang Ngai បានមកសាកសួរសុខទុក្ខប្រគល់
ប្រាក់ជួយឧបត្ថម្ភឲ្យដំបន់ប៉ូលីសសមុទ្រទី២និងអ្នកនេសាទស្រុក Ly Son ដែល
មានមធ្យោបាយនេសាទត្រីត្រូវខូចខាតដោយនាវាចិនវាយប្រហារផងដែរ។
សមាគមកំពង់ផែនាវាចរណ៍ដំបន់បាតសមុទ្រវៀតណាមចំណុះសម្ព័ន្ធបណ្ដា
សមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាមទើបនឹងបានចេញសេចក្តីប្រកាស
ប្រឆាំងជំទាស់សកម្មភាពមិនស្របច្បាប់របស់អគ្គក្រុមហ៊ុនប្រេងឧស្ម័ននគរចិននៅ
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅលំហរសមុទ្រភាគកណ្ដាលវៀតណាមផងដែរ៕
៕