ទទួល​ថវិកា​​ឧបត្ថម្ភ​​ដល់​សកម្មភាព​​ថែទាំ​​ជន​ក្រីក្រ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ២០២៤​

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែធ្នូ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ - នាយកដ្ឋានបំផុសចលនា គ្រប់គ្រង និងប្រើប្រាស់មូលនិធិ “ដើម្បីជនក្រីក្រ” របស់ទីក្រុង បានរៀបចំទទួលថវិកាឧបត្ថម្ភដល់មូលនិធិថែទាំគ្រួសារក្រីក្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ ដែលមានតម្លៃសរុប ៧០០ លានដុង។
ទទួល​ថវិកា​​ឧបត្ថម្ភ​​ដល់​សកម្មភាព​​ថែទាំ​​ជន​ក្រីក្រ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ២០២៤​ - ảnh 1អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ លោក Nguyen Thanh Trung បានជូនលិខិតថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុនចំកាត់ឱសថ GIGAMED ដែលបានជួយឧបត្ថម្ភមូលនិធិ "ដើម្បីជនក្រីក្រ"។ រូបថត៖ TTXVN

ក្នុងពិធីទទួលនោះ លោក Nguyen Thanh Trung អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការរួមដំណើររបស់អង្គការ អង្គភាពនានាដែលបានចូលរួមជួយឧបត្ថម្ភដល់មូលនិធិ “ដើម្បីជនក្រីក្រ” របស់ទីក្រុង បង្កើតមូលនិធិដើម្បីថែទាំគ្រួសារដែលជួបការលំបាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ ជួយប្រជាជនដែលមានស្ថានភាពលំបាក អំណរពិធីបុណ្យតេត យ៉ាងសប្បាយរីករាយ កក់ក្តៅ និងសុភមង្គល ក្នុងស្មារតី "មិនទុកឱ្យគ្រួសារលំបាកណាមួយ មិនបានទទួលអំណរបុណ្យតេតប្រពៃណីឡើយ”។ លោក Nguyen Thanh Trung បានមានប្រសាសន៍ថា ទីក្រុងនឹងបែងចែកការឧបត្ថម្ភពីប្រភពអ្នកឧបត្ថម្ភ និងសប្បុរសជន ដើម្បីថែទាំតាមខ្លឹមសារនិងមុខសញ្ញា ហើយសង្ឃឹមថានឹងបន្តទទួលបានភាពជាដៃគូរបស់អ្នកឧបត្ថម្ភ និងសប្បុរសជននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ