ទទួលបានឈាមជាង ៧២ម៉ឺនឯកតា រួមចំណែកព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់
(VOVWORLD) - ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ គណៈកម្មាធិការដឹកនាំការបរិច្ចាគឈាមដោយស្ម័គ្រចិត្តគ្រប់ជាន់ថ្នាក់បានប្រមូលផ្តុំ និងទទួលបានឈាមជាង ៧២០ឯកតា រួមចំណែកក្នុងការព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់ដែលត្រូវការបញ្ចូលឈាម។
លោកស្រី Dao Hong Lan ប្រធានគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្តថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ ក្រសួងសុខាភិបាល) |
នេះជាព័ត៌មាននៅក្នុងសន្និសីទលើកទី ២៥ នៃគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយ។
ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ គណៈកម្មាធិការដឹកនាំគ្រប់ជាន់ថ្នាក់បានបន្តរក្សា និងអភិវឌ្ឍន៍ប្រភពបរិច្ចាគឈាម តាមរយៈសកម្មភាពនិងប្រភពផ្សេងៗនៃក្លឹបបរិច្ចាគឈាមស្ម័គ្រចិត្តដូចជា ក្លឹបបរិច្ចាគឈាមបម្រុង ក្លឹបឈាមកម្រ ដែលមានក្លឹបសរុបចំនួនជិត ៥.០០០ និងសមាជិកជាង ១៣៧ ពាន់នាក់ ធានាការផ្គត់ផ្គង់ឈាមប្រកបដោយស្ថេរភាពដល់អ្នកជំងឺ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan ប្រធានគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្តបានសង្កត់ធ្ងន់ថា៖ នាពេលកន្លងទៅ ការយល់ដឹងនិងទំនួលខុសត្រូវរបស់ប្រជាជនចំពោះការបរិច្ចាគឈាមស្ម័គ្រចិត្តត្រូវបានពង្រឹងកាន់តែខ្លាំងឡើង; បណ្តាស្ថាប័នគ្រប់ជាន់ថ្នាក់បានអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធនាការជាច្រើន ដោយធានាការរក្សានិងអភិវឌ្ឍចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត៕