ទទួល​​ពលរដ្ឋ​វៀតណាម ១៤ នាក់​ដំបូង ដែល​បាន​ជម្លៀស​ចេញ​ពី​តំបន់​សង្រ្គាម Kherson ​​អ៊ុយក្រែន​ ទៅកាន់​​រុស្ស៊ីវិញ

(VOVWORLD) - នាថ្ងៃទី ១៣ ខែមិនា ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងសមាគមជនវៀតណាមនៅទីក្រុង Krasnodar បានសម្របសម្រួល ទទួលពលរដ្ឋវៀតណាមចំនួន ១៤ នាក់ ដែលបានជម្លៀសចេញពីតំបន់សង្រ្គាមនៅអ៊ុយក្រែនទៅកាន់ខេត្ត Krasnodar សហព័ន្ធរុស្ស៊ី។
ទទួល​​ពលរដ្ឋ​វៀតណាម ១៤ នាក់​ដំបូង ដែល​បាន​ជម្លៀស​ចេញ​ពី​តំបន់​សង្រ្គាម Kherson ​​អ៊ុយក្រែន​ ទៅកាន់​​រុស្ស៊ីវិញ - ảnh 1ក្រុមពលរដ្ឋវៀតណាមដែលបានជម្លៀសចេញពីតំបន់សង្រ្គាមនៅអ៊ុយក្រែនទៅកាន់រុស្ស៊ី (រូបថត៖ Tran Hieu/ TTXVN)

ក្រុមពលរដ្ឋវៀតណាមដែលបានជម្លៀសចេញនោះ មានមនុស្សពេញវ័យចំនួន ១១ នាក់ និងកុមារ ៣ នាក់។ លោក Vu Son Viet លេខាទីមួយនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា ការប្រមូលប្រជាជនដែលជម្លៀស ពីតំបន់ Kherson គឺមានបញ្ហាស្មុគស្មាញបន្តិច ដោយសារតែស្ថានការណ៍យោធាតានតឹង។ តាមលោករូបនេះ  ភាគីរុស្ស៊ីបានជួយជ្រោមជ្រេង យ៉ាងសកម្ម ក្នុងការធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាម ក្នុងដំណើរការជម្លៀសចេញពីតំបន់សង្គ្រាម ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ស្ថានទូតបានត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភបងប្អូនជនរួមជាតិ ក្នុងការបំពេញបែបបទ និងឯកសារចាំបាច់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ