ទទួលពលរដ្ឋវៀតណាមពីចក្រភពអង់គ្លេសវិលត្រឡប់មកមាតុភូមិវិញ
(VOVWORLD) - ជើងហោះហើរនេះ ក៏បានបញ្ចូនក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិ កា វិលត្រឡប់មកវៀតណាមវិញបន្ទាប់ពីបំពេញភារកិច្ចបញ្ចូនអ្នកបើកយន្តហោះអង់គ្លេស (អ្នកជំងឺ លេខ ៩១) ទៅកាន់ប្រទេសខ្លួនដោយសុវត្ថិភាព។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Tran Ngoc An បានចុះសួរសុខទុក្ខពលរដ្ឋវៀតណាមដែលកំពុងរងចាំធ្វើបែបបទឡើងយន្តហោះ នៅព្រលានយន្តហោះ Heathrow |
នាថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀត ណាម ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាស ចរណ៍វៀតណាមបានសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចរបស់អង់គ្លេស ដើម្បីរៀបចំជើងហោះហើរបញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ឲ្យវិលត្រឡប់មកមាតុភូមិវិញ។ អ្នកដំណើរនៅលើយន្ដហោះរួមមានកុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលបានបញ្ចប់វគ្គសិក្សា មានទិដ្ឋា ការ ផុតកំណត់ អន្តេវាសិកដ្ឋានបិទទ្វារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ មនុស្សដែលមានជំងឺធ្ងន់ធ្ងរ មានជំងឺប្រចាំកាយ អ្នកទេសចរ និងអ្នកដែលទៅបំពេញការងារត្រូវជាប់គាំងដោយសារកូវីដ១៩។ ជើងហោះហើរនេះ ក៏បានបញ្ចូនក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាវិលត្រឡប់មកវៀតណាមវិញបន្ទាប់ពីបំពេញភារកិច្ចបញ្ចូនអ្នកបើកយន្តហោះអង់គ្លេស (អ្នកជំងឺ លេខ ៩១) ទៅកាន់ប្រទេសខ្លួនដោយសុវត្ថិភាព។
បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh) មក អ្នកដំណើរក្នុងជើងហោះ ហើរនេះ សុទ្ធតែត្រូវបានត្រួតពិនិត្យសុខភាពនិងត្រូវបានធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខា ភិបាលផងដែរ៕