ទទួលពលរដ្ឋវៀតណាមពីប្រទេសហ្វីលីពីនវិលត្រឡប់មកកាន់ប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីយន្ដហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho មក អ្នកដំណើរនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពនិងបញ្ចូនទៅកន្លែងធ្វើចត្តាឡីស័ក តាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល។ 

នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហ្វីលីពីននិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានរួមសហការជាមួយអាជ្ញាធរហ្វីលីពីន ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ជាង ២៤០ នាក់ ពីប្រទេសហ្វីលីពីនវិលត្រឡប់មកប្រទេសវិញ។

បន្ទាប់ពីយន្ដហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho មក អ្នកដំណើរនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពនិងបញ្ចូនទៅកន្លែងធ្វើចត្តាឡីស័ក តាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល។ នាពេលខាងមុខនេះ ការបញ្ចូនពលរដ្ឋដែលមានស្ថានភាពលំបាកខ្លាំងវិលត្រឡប់មកប្រទេសវិញ នឹងត្រូវរៀបចំឡើងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ ស្របតាមស្ថានភាពជំងឺរាតត្បាតក៏ដូចជា សមត្ថ ភាពសម្រាប់ការធ្វើចត្តាឡីស័កនៅក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ