ទទួលពលរដ្ឋវៀតណាមពីសិង្ហបុរីមកកាន់មាតុប្រទេសវិញ
(VOVWORLD) - ប្រជាពលរដ្ឋទាំងនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាន យោធភូមិភាគទី៩ បញ្ចូនទៅដាក់ដាច់ដោយឡែកនៅមណ្ឌលសុខភាពខេត្ត Soc Trang និងខេត្ត Vinh Long។
អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការដើម្បីបញ្ចូនពលរដ្ឋវៀតណាម វិលត្រឡប់មកប្រទេសវិញ |
នារសៀលថ្ងៃទី ២១ សីហា នៅអាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ VietJet ដែលបញ្ចូនពលរដ្ឋវៀតណាមចំនួន ២៤១ នាក់មកពីសិង្ហបុរីវិលត្រឡប់មកមាតុប្រទេសវិញ។ ក្រោយពីបានវិលត្រឡប់មកមាតុភូមិវិញនោះ ប្រជាពលរដ្ឋទាំងនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបានយោធភូមិភាគទី៩ បញ្ចូនទៅដាក់ដាច់ដោយឡែកនៅមណ្ឌលសុខភាពខេត្ត Soc Trang និងខេត្ត Vinh Long។
ជើងហោះហើរនេះត្រូវបានអនុវត្តរួមគ្នារវាងអាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ VietJet ។ ពលរដ្ឋវៀតណាមដែលត្រឡប់មកពីប្រទេសសិង្ហបូរីលើកនេះរួមមាន៖ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺប្រចាំកាយនិងករណីលំបាកពិសេសផ្សេងទៀត៕