ទទួលរៀបចំសកម្មភាពនានានៃវេទិការ APEC ឆ្នាំ២០១៧ជាចំណុចស្នូលក្នុងកិច្ចការបរទេសរបស់វៀតណាមដល់ឆ្នាំ២០២០

ទទួលរៀបចំសកម្មភាពនានានៃវេទិការ APEC ឆ្នាំ២០១៧ជាចំណុចស្នូលក្នុងកិច្ចការបរទេសរបស់វៀតណាមដល់ឆ្នាំ២០២០ - ảnh 1
ទទួលរៀបចំសកម្មភាពនានានៃវេទិការ APEC ឆ្នាំ២០១៧ជាចំណុចស្នូលក្នុងកិច្ចការបរទេសរបស់វៀតណាមដល់ឆ្នាំ២០២០ (VOV)


        Vovworld-ទទួលរៀបចំសកម្មភាពនានានៃវេទិការ APEC ឆ្នាំ២០១៧ជា​
ចំណុចស្នូលក្នុងកិច្ចការបរទេសរបស់វៀតណាមដល់ឆ្នាំ២០២០។ ឧបនាយក​
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាង
ដូចពោលខាងលើនៅ​សិក្ខាសាលា ឆ្នាំ APEC ២០១៧៖ឆ្ពោះទៅសហគមន៍ APEC​
សកម្មម្ចាស់ការ​និង​ផ្សាភ្ជាប់ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤មិថុនានៅក្រុង
ហាណូយ។ ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់ថា​ឆ្នាំ APEC ជា
ការរួមចំណែក​សំខាន់​បំផុតរបស់វៀតណាមចំពោះវេទិការក្នុងកាលៈទេសៈថ្មីឆ្ពោះ
ទៅរំលឹកខួបលើកទី​២០វៀតណាមក្លាយទៅជាសមាជិករបស់ APEC (១៩៩៨-
២០១៨)។ ឆ្នាំ APEC ២០១៧ក៏ជាឱកាសដើម្បីវៀតណាមបង្ហាញការប្តេជ្ញា
សមាហរណកម្មអន្តរជាតិស៊ីជម្រៅ ទន្ទឹមនឹងនោះជាឱកាសដើម្បីវៀតណាមរួម
ជាមួយសមាជិកសហគមន៍​អាស៊ានពូនជ្រុំចំណងមិត្តភាពសហប្រតិបត្តិការនិង
ផ្សាភ្ជាប់ជាមួយដៃគូអង្គភាពអាជីវកម្មមិត្តភក្តិក្នុងដំបន់។

សិក្ខាសាលាលើកនេះជាសិក្ខាសាលាអន្តរជាតិដើមដំបូងដោយទ្រង់ទ្រាយធំ
ដើម្បីផ្លាស់ប្តូរអំពីអត្ថន័យនិងការងារត្រៀមរៀបចំសន្និសីទជាន់ខ្ពស់លើកទី២៥
និងសកម្មភាពនៃវេទិការ APEC នោវៀតណាមក្នុងឆ្នាំ២០១៧។​ ស្ដីពីអត្ថន័យនិង
​គោលដៅនៃសិក្ខាសាលា​អនុរដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានឲ្យ​ដឹងថា៖

        “សិក្ខាសាលាសំដៅបង្ហាញគោលដៅគោលមាគ៌ាកិច្ចការបរទេសពហុភាគី
ពហុបែបភាវូបនីយកម្មនិងសកម្មម្ចាស់ការសមាហរណកម្មអន្តរជាតិ ពិសេសគឺ​ក្នុង
​យន្តការរបស់ដំបន់ដូចជា APEC។ ទី២ប្រធានបទនៃសិក្ខាសាលាសមស្រប​នឹង
និន្នាការរួមនៃដំបន់គឺចងសម្ព័ន្ធសេដ្ឋកិច្ចកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅ
មួយថ្ងៃ។ សន្និសីទ APEC ២០១៧នឹងជួយផ្សព្វផ្សាយរូបភាពប្រទេសវៀត​ណាម
សកម្មផ្លាស់ប្តូរថ្មីនិងទទួលបានជោគជ័យ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ