ទទួល​​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន ១៧២​នាក់ និង​ក្រុម​ស្វែង​រកចំនួន​ ២ក្រុម​ ​​​នៅ​កម្ពុជា​​ វិល​ត្រឡប់​​មក​មាតុ​ប្រទេស​​វិញ

(VOVWORLD) - នាថ្ងៃទី ២៨ មិថុនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh គណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Tay Ninh បានរៀបចំពិធីទទួលអដ្ឋិធាតុយុទ្ធជនពលី និងក្រុម K៧០ និង K៧១ វិលត្រឡប់មកមាតុប្រទេសវិញ ដោយបានបញ្ចប់បេសកកម្មស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា ដំណាក់កាលទី XXIII (រដូវប្រាំង ២០២៣ - ២០២៤)។

ក្នុងការស្វែងរកនៅក្នុងខេត្តចំនួន៥នៃប្រទេសកម្ពុជារួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២៨ ខែមិថុនា ក្រុមការងារទាំងពីរខាងលើបានស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧២ នាក់។

ទទួល​​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន ១៧២​នាក់ និង​ក្រុម​ស្វែង​រកចំនួន​ ២ក្រុម​ ​​​នៅ​កម្ពុជា​​ វិល​ត្រឡប់​​មក​មាតុ​ប្រទេស​​វិញ - ảnh 1អដ្ឋិធាតុ យុទ្ធជនពលីទាំងអស់ត្រូវបានប្រមូល បបញ្ជូនទៅកាន់បូជនីយដ្ឋានយុទ្ធជនពលីលើភ្នំ ៨២ ស្រុក Tan Bien ដើម្បីរង់ចាំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសព។ រូបថត៖ Giang Phuong/TTXVN

ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា កម្មាភិបាលនិងនាយទាហាននៃក្រុមការងារទាំងពីរ តែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងជំនះរាល់ការលំបាកទាំងអស់។ ទន្ទឹមនឹងនោះ ក្រុមការងារទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញការងារបានល្អ ក្នុងការចលនាមហាជន ជួយឧបត្ថម្ភថវិកានិងសម្ភារៈ រៀបចំការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដល់ប្រជាជននៅមូលដ្ឋានដែឡកំពុងឈរជើង ស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី។ តាមនោះ រដ្ឋបាល និងប្រជាជនកម្ពុជាបានឯកភាពគាំទ្រនិងជួយដល់កម្មាភិបាលនិងនាយទាហានទាំងអស់ សម្រេចបានជោគជ័យគ្រប់ភារកិច្ច រួមចំណែករឹតចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ