ទំនុកទុកចិត្តដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចសកល

(VOVWORLD) - នាថ្ងៃទី ២៥ ឧសភា បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ច អន្តរជាតិ  St.Petersburg លើកទី ២២ ឆ្នាំ ២០១៨។ 
ទំនុកទុកចិត្តដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចសកល - ảnh 1 ទំនុកទុកចិត្តដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចសកល

  នាថ្ងៃទី ២៥ ឧសភា បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ  St.Petersburg លើកទី ២២ ឆ្នាំ ២០១៨។ ប្រធានាធិបតីប្រទេសម្ចាស់ ផ្ទះរុស្ស៊ី លោក Vladimir Putin សមភាគីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe អនុប្រធានរដ្ឋចិន លោក Wang Qishan និងអគ្គនាយិការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ ដោយប្រធានបទ «កសាងខឿនសេដ្ឋកិច្ច គួរឲ្យទំនុកទុកចិត្ត» នៃវេទិកាលើកនេះ បណ្ដាតំណាងបានថ្លែងសន្ទរកថាហើយ ពិភាក្សាជាមួយគ្នាអំពីការកសាងទំនុកទុកចិត្តក្នុងទំនាក់ទំនងអន្តរជាតិនិយាយរួម និងក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិយាយដោយឡែក។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ការប្រកួតប្រជែងគឺជាភាពចាំបាច់ក្នុងសេដ្ឋកិច្ច ប៉ុន្តែ បណ្ដាប្រទេសគប្បីគោរពគ្នាទៅវិញទៅមកដោយឈរលើមូលដ្ឋានសន្ទនា មានចរិតលក្ខណៈស្ថាបនានិងភាគីទាំងអស់មានផលប្រយោជន៍ដូចគ្នា។ ក្រុមការ ងារជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម  លោក Nguyen Van Binh បន្តចូលរួមសកម្មភាពក្នុងថ្ងៃទី ២ នៃវេទិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ