ទំនាក់ទំនងការទូតវៀតណាម-កម្ពុជាជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ ស្ថិតស្ថិរនិងមិនអាច កាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមករា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ បាន រៀបចំពិធីជួបមុខក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនអំណោយអនុស្សាវរីយ៍របស់ទីក្រុងហាណូយចំពោះឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ បណ្ដាតំណាងបានអះអាងថា ជ័យជំនះក្នុងសង្គ្រាមការ ពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំ របបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះ បានជួយ អោយប្រជាជនកម្ពុជាបិទទំព័រប្រវត្តិសាស្ត្រមួយដ៏ពោរពេញទៅដោយការឈឺចាប់ រស់រៀនមានជីវិតឡើងវិញ ព្រមទាំងបើកចេញយុគសម័យថ្មី មួយនៃឯករាជ្យភាព សន្តិភាព សេរីភាពនិងវឌ្ឍនភាពសម្រាប់ប្រទេសកម្ពុជា។ នេះក៏ជាជ័យជំនះនៃបុព្វហេតុសច្ឆធម៌ នៃចំណងសាមគ្គីភាពតស៊ូប្រយុទ្ធរវាង ប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជាផងដែរ។
ចំណែកឯ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង វិញ បានសម្ដែងនូវការដឹងគុណដ៏ស្មោះសរនិងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ធំធេងរបស់បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀត ណាម។ លោកឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ជ័យជំនះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាការរស់រៀនមានជីវិតឡើងវិញលើកទី២របស់ប្រជាជនកម្ពុជា ដោយនាំមកនូវការជឿជាក់លើអនាគត់របស់ប្រជាជាតិកម្ពុជា ផងដែរ៕