ទំនាក់ទំនងការពារជាតិវៀតណាម - អាមេរិកមានការអភិវឌ្ឍកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់
(VOVWORLD) - យើងខ្ញុំចង់កសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងដើម្បីជួយវៀតណាមឱ្យក្លាយជាឯករាជ្យ រឹង មាំ មានវិបុលភាព និងរក្សាអធិបតេយ្យភាពរបស់ខ្លួន រួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត ដើម្បីធានាសន្តិសុខនិងវិបុលភាពក្នុងតំបន់។
ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌ មាននៃវិទ្យុសំឡេងវៀតណាម ក្នុងឱកាសដែលវៀតណាមនិងសហរដ្ឋ អាមេរិក ត្រៀមប្រារព្ធខួប ២៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២០) ឧបការីរងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Reed Werner បានសង្កត់ធ្ងន់ថា៖ វិបត្តិ កូវីដ ១៩ បានបង្ហាញជាថ្មីម្តងទៀត ថា ប្រទេសទាំងពីរកំពុងមានភាព ជាដៃគូរឹងមាំ មានកិច្ចសហប្រតិបត្តិយ៉ាងល្អប្រសើរ មានការជួយគ្នាទៅ វិញទៅមក ដែលទាំងជាសក្ខីភាពរស់រវើក នៃកិច្ចសហប្រតិបត្តិការទ្វេ ភាគី ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយជោគជ័យក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ទំនាក់ទំនងការពារជាតិរវាងសហ រដ្ឋអាមេរិកនិងវៀតណាមពេលនេះកាន់តែរឹងមាំជាងពេលណាៗទាំងអស់។
“សហរដ្ឋអាមេរិកប្តេជ្ញាកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម តាមរយៈការបង្កើនកិច្ចសហប្រតិប ត្តិការលើវិស័យជាច្រើន ដូចជា សន្តិសុខតាមសមុទ្រ សកម្មភាពរក្សាសន្តិភាព ជំនួយមនុស្សធម៌ និងការកាត់បន្ថយគ្រោះមហន្តរាយ ការបណ្តុះបណ្តាលផ្នែកយោធាជំនាញ ជួយវៀតណាមកសាងសមត្ថភាពការពារអធិបតេយ្យភាព។ អ្វីៗសំខាន់ជាងនេះ គឺវៀតណាមជាប្រធានអាស៊ាននៅឆ្នាំនេះ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការធ្វើជាប្រធានអាស៊ានរបស់វៀតណាម។ សូមគូសបញ្ជាក់ថា អាស៊ានគឺជាសមាសធាតុសំខាន់និងជាមជ្ឈភាពនៃយុទ្ធសាស្ត្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់សហរដ្ឋអាមេរិកផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់ លោក Reed Werner ឧបការីរងនៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើតវិញ ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Reed Werner បាននិយាយថា៖ សហរដ្ឋអាមេរិកមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការថែរក្សាស្ថេរភាពនៅតំបន់សមុទ្រខាងកើត ក៏ដូចជាសម្រាប់ការគោរពច្បាប់ក្នុងតំបន់នេះ។ លោករូបនេះបានបន្តថា៖ “នាពេលថ្មីៗនេះ សហរដ្ឋ អាមេរិកនិងប្រទេសជាច្រើននៅជុំវិញពិភពលោក មានការព្រួយបារម្ភអំពីសកម្មភាពបង្ខិតបង្ខំ និងការបង្ករឿងហេតុនៅសមុទ្រខាងកើត ដូចជា ការបុកលិចចកប៉ាល់នេសាទ ការអុកឡុកដែលរំខានដល់ការធ្វើប្រតិបត្តិការខួងប្រេងរបស់ប្រទេសនានា និងការរារាំងបណ្តាប្រទេសអាស៊ានបានទទួល ធនធានធម្មជាតិ ដោយហាមប្រាមជាលក្ខណៈឯកតោភាគី និងបង្កើតអង្គភាពរដ្ឋបាលមួយចំនួន ខណៈដែលប្រទេសទាំងអស់កំពុងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ ១៩។ ពិភពលោកនិងតំបន់កំពុងតាមដានជាប់នូវសកម្មភាពទាំងអស់នេះ”។
ឧបការីរង រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Reed Werner បានឲ្យដឹងថែមទៀតថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានយោធាជាប្រចាំនៅសមុទ្រខាងកើត ក៏ដូចជាប្រតិបត្តិការសមយុទ្ធជាមួយដៃគូនិងសម្ព័ន្ធមិត្ត។ ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូដូចជាវៀតណាម ដើម្បីការពារអធិបតេយ្យភាពនិងថែរក្សាសណ្តាប់ធ្លាប់ដោយផ្អែកលើច្បាប់ ក៏ដូចជាពង្រឹងសន្តិសុខតាមសមុទ្រជាដើម៕