ទំនាក់ទំនងការពារជាតិវៀតណាម-ជប៉ុន៖“លើគ្រប់វិស័យមានប្រសិទ្ធភាពជាក់ស្តែងនិងទុកចិត្តគ្នាទៅវិញទៅមក”

ទំនាក់ទំនងការពារជាតិវៀតណាម-ជប៉ុន៖“លើគ្រប់វិស័យមានប្រសិទ្ធភាពជាក់ស្តែងនិងទុកចិត្តគ្នាទៅវិញទៅមក” - ảnh 1
អនុរដ្ឋ មន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh ក្នុងការ
ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម

(VOVworld)-ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុនបាននិង
កំពុងមានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ។ភាគីទាំងពីរបានកសាងយន្តការ
សហប្រតិបត្តិការជាច្រើន ក្នុងនោះមានការជួបសន្ទនាគោលនយោបាយការពារ
ជាតិ។​តាមរយៈ ជំនួបសន្ទនាទាំង៣លើកមក ទំនាក់ទំនងការពារជាតិទ្វេភាគី
សុទ្ធតែទទួលបានជោគ ជ័យក្នុងការកសាងទំនាក់ទំនងជឿទុកចិត្តគ្នាទៅវិញ
ទៅមក។ ប្រការនេះត្រូវបានអនុរដ្ឋ មន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក
Nguyen Chi Vinh អះអាងនៅក្នុងការ ឆ្លើយសម្ភាសន៍ជាមួយអ្នក យកព័ត៌មានវៀត
ណាម ស្តីពីលទ្ធផលនៃកិច្ចសន្ទនាគោល នយោបាយការពារជាតិវៀត ណាម-
ជប៉ុនដែលបានប្រព្រឹត្តទៅនៅប្រទេសជប៉ុននាថ្ងៃ ទី២៩វិច្ឆិកា។ អនុរដ្ឋមន្ត្រី
 លោក Nguyen Chi Vinh បញ្ជាក់ថា៖

        “ក្រៅពីវិស័យប្រពៃណីមក ក្នុងការសន្ទនាលើកនេះ​ភាគីជប៉ុនក៏ដូចជាវៀត
ណាមបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសមុទ្រ។ នា
ពេលកន្លង ទៅ នាវាចម្បាំងរបស់ជប៉ុន​បានមកទស្សនាវៀតណាម ផ្លាស់ប្តូរជំនាញ
អំពីការស្វែងរក ជួយសង្គ្រោះនិងបញ្ហាដទៃមួយចំនួនទៀតជាមួយវៀតណាម។ នា
ប៉ុន្មានឆ្នាំខាងមុខ នាវាយោធារបស់ជប៉ុននឹងមកទស្សនាវៀតណាមកាន់តែច្រើន
ថែមទៀត។ ប្រការនេះ សរឲ្យឃើញថា ទំនាក់ទំនងនេះធានាឲ្យការយល់ដឹងគ្នា
ទៅវិញទៅមក ក៏ដូចជាវត្តមាន ស្របច្បាប់របស់ជប៉ុននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ជាពិសេសលើសមុទ្រខាងកើត ផងដែរ”។

        លោក Nguyen Chi Vinh ឲ្យដឹងថែមទៀតថា នៅក្នុងជំនួបសន្ទនានេះ វៀត
ណាមនិងជប៉ុនសុទ្ធតែមានបំណងធ្វើឲ្យទំនាក់ទំនងការពារជាតិក្លាយទៅជា
សសរទ្រង់ ក្នុងទំនាក់ទំនងយុទ្ធសាស្ត្របើកទូលាយវៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ