ទំនាក់ទំនងចិន - អាមេរិកមានភាពតានតឹងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក​​អនុម័ត​ពង្រៀងច្បាប់មួយស្ដីពីហុងកុង

(VOVWORLD) - ខណៈពេលដែលនៅតែជជែកវែកញែកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកបានជួបគ្រោះអាសន្នម្តងទៀតនៅពេលដែលព្រឹទ្ធសភាអាមេរិកនាថ្ងៃទី ២០ ខែវិច្ឆិកាបានអនុម័តលើពង្រៀងច្បាប់មួយស្ដីពីហុងកុង។ 
ទំនាក់ទំនងចិន - អាមេរិកមានភាពតានតឹងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក​​អនុម័ត​ពង្រៀងច្បាប់មួយស្ដីពីហុងកុង - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang (រូបថត៖ VOV.VN) 

នារសៀលថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយជាថ្មីម្តងទៀតដោយសម្តែងនូវ “ការថ្កោលទោសយ៉ាងខ្លាំងក្លា” និង “ប្រឆាំងជំទាល់យ៉ាងដាច់ខាត” របស់រដ្ឋាភិបាលចិន។ អ្នកនាំពាក្យរូបនេះបានចាត់ទុកថា ការជ្រៀតជ្រែករបស់អាមេរិកមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សំខាន់ៗរបស់អាមេរិកនៅហុងកុងទៀតផង ហើយនឹងមិនអាចអនុវត្តបានឡើយ។ លោកក៏បានព្រមានថា ចិននឹងចាត់វិធានការតបតវិញប្រសិនបើពង្រៀងច្បាប់នេះត្រូវបានចុះហត្ថលេខាដើម្បីអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ