ទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមជានិច្ច

(VOVWORLD) - អគ្គនាយិកា លោកស្រី Tatiana Valovaya បានវាយតំលៃខ្ពស់ចំពោះតួនាទី និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអង្គការសហប្រជាជាតិលើគ្រប់វិស័យ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមលោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានាប្រចាំនៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) បានជួបជាមួយអគ្គនាយិកា នៃ ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ លោកស្រី Geneva Tatiana Valovaya និងជូនសារតាំងឡើង អគ្គលេខាធិការអង្គការអង្គការសហប្រជាជាតិលោកAntónio Guterres នារសៀលថ្ងៃទី ១០ ខែកុម្ភៈ។

ទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមជានិច្ច - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Le Thi Tuyet Mai និងអគ្គនាយិកានៃការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ លោកស្រី Geneva Tatiana Valovaya (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយលោកស្រី Le Thi Tuyet Mai នោះ អគ្គនាយិកា លោកស្រី Tatiana Valovaya បានវាយតំលៃខ្ពស់ចំពោះតួនាទី និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអង្គការសហប្រជាជាតិលើគ្រប់វិស័យ។ លោកស្រីបានសំដែងក្តីសង្ឃឹមថាក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី ឯកអគ្គរដ្ឋទូតនោះ វៀតណាមនឹងបន្តរួមវិភាគទៅក្នុងបណ្ដាវេទិកា សកម្មភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ព្រមទាំងជំរុញទំនាក់ទំនងរវាងបណ្ដាវេទិការអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដើម្បីគោលដៅសន្តិភាព សន្តិសុខ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួមជូនប្រជាជាតិទាំងអស់។

ជាការឆ្លើយតប លោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាម បានអះអាងថា ទំនាក់ទំនងជាមួយអង្គការសហប្រ ជាជាតិជាអាទិភាពក្នុងគោលនយោ បាយកិច្ចការបរទេសរបស់វៀតណាមជានិច្ច ហើយវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងក្លាយទៅជាសមាជិកដ៏សកម្ម ប្រកបដោយមានការទទួលខុសត្រូវ រួមចំណែកយ៉ាងជាក់ស្ដែង ប្រសិទ្ធភាព ទៅក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ