ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និង សហព័ន្ធរុស្ស៊ីមានមូលដ្ឋានដ៏រឹងមាំ

(VOVWORLD) -អញ្ជើញឆ្លើយសម្ភាសន៍ស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ សហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son 
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និង សហព័ន្ធរុស្ស៊ីមានមូលដ្ឋានដ៏រឹងមាំ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ សហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son 

អញ្ជើញឆ្លើយសម្ភាសន៍ស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ សហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ លោក Tran Dai Quang មានអត្ថន័យដ៏ធំធេង ហើយជាការបោះជំហានទៅមុខដើម្បីអះអាងគោលមាគ៌ានយោបាយកិច្ចការបរទេសដោយឥតងាករេរបស់វៀតណាមជាមួយសហព័ន្ធរុស្ស៊ីក្នុងការកំណត់ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ វាយតម្លៃស្ដីពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ លោក Nguyen Thanh Son បានសង្កត់ធ្ងន់ថាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងជំរុញការលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋានជាមួយគ្នាគឺជាភារកិច្ចអាទិភាពពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ