ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរ
|
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរ |
(VOV)_នាថ្ងៃទី៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran
Dai Quang និងភរិយាបានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda
និងភារិយា មកសម្ដែងការគួរសម។ ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរ
សាទរឯកអគ្គរដ្ឋទូត Kunio Umeda មកបំពេញបេសកកម្មនៅវៀតណាម ក្នុងសភាព
ការណ៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់
វិស័យ។ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖ព្រឹត្តិការណ៍សំខាន់ចំពោះ
ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៧នេះគឺដំណើរទស្សនកិច្ចជាលើកដំបូង
របស់ព្រះមហាក្សត្រ និងមហាក្សត្រីជប៉ុនយាងមកបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋបានជឿជាក់ថា៖ដំណើរទស្សនកិច្ចលើកនេះនឹងជារបតសំខាន់ពិសេស ក្នុង
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រីឯ ឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda បានអះអាងថា៖ នឹងរួមសហការជិត
ស្និទ្ធិជាមួយភាគីវៀតណាមដើម្បីត្រៀមរៀបចំអោយដំណើរទស្សនកិច្ចនេះ។ទន្ទឹមនឹង
នោះ ឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda ក៏មានគោលបំណងថា៖ទទួលបានការជួយ
ឧបត្ថម្ភ និងសហការពីស្ថាប័នផ្សេងៗនៅវៀតណាម ដើម្បីបំពេញល្អបេសកកម្មការ
ទូតរបស់ខ្លួន នៅវៀតណាមផងដែរ៕