ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាមានការបោះជំហានសកម្មជាច្រើន
(VOV)_នៅក្នុងពិធីទទួលជួបសន្ទនា ជាមួយអនុប្រធានាធិបតីឥណ្ឌា Mohammad
Hamid Ansari ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១៤ មករា
នៅទី ក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា÷
ដំណើរ ទស្សនកិច្ចលើកនេះគឺ សំដៅបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពរវាងប្រ
ទេសទាំង ពីរ រួមចំណែកលើកកំពស់ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌា ក្នុងរយះ
ពេល ៤០ឆ្នាំ បង្កើតទំនាក់ទំនងការទូត។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ង់ថា÷ ក្រោយរយះពេល ៥ឆ្នាំ បង្កើតទំនាក់ទំនងដៃគូយុត្តិសាស្ត្រ ទំនាក៉ទំនងទ្វេភាគីវៀត
ណាម -ឥណ្ឌា បានមានការបោះជំហានសកម្មខ្លាំងក្លា។ ប្រធានរដ្ឋក៏បានចាត់ទុកថា÷ ភាគីទាំងពីរត្រូវបង្កើនថែមទៀត ការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់ ជួបប្រាស្រ័យ ប្រជាជន ដើម្បីជំរុញខ្លាំងទំនាក់ទំនងទ្វេភាគី មុនបង្អស់គឺវិស័យនយោបាយ កិច្ចការ បរទេស និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ប្រធានរដ្ឋក៏បានឯកភាពអោយកសាងមជ្ឈ
មណ្ឌលវប្បធម៌ឥណ្ឌានៅវៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះគោលជំហរ
បរានុម័តរបស់ឥណ្ឌានៅសមុទ្រខាងកើត និងក៏បានអោយដឹងដែរថា÷ វៀតណាម
ត្រៀមខ្លួនជាស្រេច ផ្លាស់ប្តូរជាមួយប្រទេសនានា និងដោះស្រាយរាល់ការជំលោះ នៅសមុទ្រខាងកើត ដោយផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីសន្តិភាព នៅក្នុងតំបន់និងលើពិភពលោក។
អនុប្រធានាធិបតីឥណ្ឌា Mohammad Hamid Ansari បានអះអាងថា÷ឥណ្ឌាគោរព ទំនាក៉ទំនងជាមួយវៀតណាម និងចាត់ទុកវៀតណាមជាសរសរ១ ក្នុងគោល នយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា៕
|
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-ឥណ្ឌាមានការបោះជំហានសកម្មជាច្រើន(internet) |
ក្នុងពិធីទទួលជួបសន្ទនា ជាមួយអនុប្រធានាធិបតីឥណ្ឌា Mohammad Hamid Ansari នាថ្ងៃទី
១៥មករាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោកNguyen Phu Trong បានចាត់ទុកថា៖
ក្នុងអំឡូង៤០ឆ្នាំកន្លងមកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២បានមានជំហាន
អភីវឌ្ឍន៍ដ៍ខ្កាំងក្លាលើគ្រប់វិស័យ។