ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ
|
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ (QDND) |
Vovworld-នាថ្ងៃទី២៥ឧសភានៅរដ្ឋធានី New Delhi នាយករដ្ឋមន្ត្រីឥណ្ឌា
លោក Narendra Modi បានទទួលគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹក
នាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិដែល
កំពុងបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី២៥ដល់២៦ឧសភា។ នៅពិធីទទួល
ជួបសន្ទនា នាយរដ្ឋមន្ត្រី Narendra Modi បានអះអាងថា ឥណ្ឌាជានិច្ចកាលនៅក្បែរ
វៀតណាមក្នុងដំណាក់កាលលំបាក គោរពការរក្សានិងជំរុញដោយឥតឈប់ឈរ
នូវទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
នារសៀលថ្ងៃដដែល នៅទីស្ដីការក្រសួងការពារជាតិឥណ្ឌា រដ្ឋមន្ត្រី Phung
Quang Thanh បានជួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោកManohar
Parrikar។ រដ្ឋមន្ត្រី Phung Quang Thanh បានអះអាងថាវៀតណាមជានិច្ចកាលគោរព
ការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការ
យុទ្ធសាស្ត្រជាមួយឥណ្ឌា គាំទ្រឥណ្ឌាឈរឈ្មោះជាបេក្ខជនសមាជិកមិនអចិន្ត្រៃយ៍
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាអណត្តិខាងមុខ។
បន្ទាប់ពីការចរចារ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍
ទស្សនវិស័យរួមអំពីទំនាក់ទំនងការពារជាតិវៀតណាម-ឥណ្ឌាដំណាក់កាល២០១៥
-២០២០និងធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង
ប៉ុលីសសមុទ្រវៀតណាមនិងកំលាំងការពារឆ្នេរសមុទ្រសាធារណៈរដ្ឋឥណ្ឌាស្ដីពីការ
បង្កើតទំនាក់ទំនងសហការសំដៅបង្ការប្រឆាំងបទល្មើសឆ្លងប្រទេសនិងអភិវឌ្ឍន៍កិច្ច
សហប្រតិបត្តិការរួម៕