ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរុស្ស៊ី-ចិនបានរួមចំណែកពង្រឹងឋានៈរបស់ប្រទេសទាំងពីរ
|
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov
(រូបថតៈ vietnamplus.vn) |
(VOVworld)-ចំពោះមុខដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir
Putin ទៅកាន់ប្រទេសចិន នាថ្ងៃទី១៥មេសា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey
Lavrov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងរុស្ស៊ីនិងចិន កំពុងស្ថិត
ក្នុងកម្រិតខ្ពស់បំផុតនាប៉ុន្មានឆ្នាំជិតៗនេះ ហើយឆ្លើយតបនឹងផល ប្រយោគនៃ
ប្រទេសទាំងពីរ រួមចំណែកពង្រឹងឋានៈរបស់ប្រទេសទាំងពីរលើឆាក អន្តរជាតិ។
លោក Lavrov បានវាយតម្លៃថា ជោគជ័យបំផុតក្នុងទំនាក់ទំនងទ្វេ ភាគីនេះគឺសហ
ប្រតិបត្តិការពាណិជ្ជកម្ម។ ចំពោះទំនាក់ទំនងនយោបាយ លោក Lavrov សង្កត់ធ្ងន់
ថា រុស្ស៊ីនិងចិនមានកម្រិតជឿជាក់គ្នាទៅវិញទៅមកដ៏ខ្ពស់។ ទាក់ទិនដល់វិបត្តិ
នៅអ៊ុយក្រែន លោក Lavrov អះអាងថា រុស្សវាយតម្លៃខ្ពស់ចំពោះគោលជំហរ
បរានុម័តរបស់ចិនចំពោះបញ្ហានេះ៕