ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឥណ្ឌា
|
ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឥណ្ឌា (VOV) |
Vovworld-នាថ្ងៃទី២៩តុលាឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកកាសែតក្នុងឱកាស
ព្រឹត្តិការណ៍នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បញ្ចប់ដំណើរ
ទស្សនកិច្ចនៅឥណ្ឌា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham
Quang Vinh បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់លោកនាយករដ្ឋ
មន្ត្រីទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ វៀតណាមនិងឥណ្ឌាអះអាងគោរព
ទំនាក់ទំនងនិងឯកភាពខ្ពស់អំពីការបន្តធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស
ទាំងពីរលើវិស័យនានា រួមមាននយោបាយសេដ្ឋកិច្ចការពារជាតិសន្តិសុខវិទ្យា
សាស្ត្របច្ចេកវិទ្យានិងវប្បធម៍អប់រំ។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi
និងថ្នាក់ដឹកនាំឥណ្ឌាបានអះអាងថា ភាគីទាំងពីរមុនក៏ដូចជាក្រោយគាំទ្រទំនាក់
ទំនងមិត្តភាពជាប្រពៃណីនិងដៃគូរយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌានិងចាត់ទុកវៀត
ណាមជាសសរសំខាន់បំផុតក្នុងគោលនយោបាយឆ្ពោះទៅខាងកើតនិងសកម្ម
ភាពឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។
ភាគីទាំងពីរបានឯកភាពចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជា
គោលដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្ម
ទទួលបាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ ស្ដីពីបញ្ហាសន្តិសុខការពារ
ជាតិ ភាគីទាំងពីរឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ
លើមូលដ្ឋានយន្តការកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់បង្កើនផ្លាស់
ប្តូរគណៈប្រតិភូការសន្ទនាគោលនយោបាយការពារជាតិសន្តិសុខ។
ស្ដិពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរឯកភាពសង្កត់ធ្ងន់ទៅលើសារសំខាន់
នៃការធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាស
ចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី មិនគំរាមកំហែងឬ
ប្រើប្រាស់អំពើរហឹង្សាគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) និងគាំទ្រការទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រខាង
កើត (COC)។ ឥណ្ឌាអះអាងគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងការ
ដោះស្រាយបញ្ហានៅសមុទ្រខាងកើតនិងឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយវៀតណាមរុករកអាជីវកម្មប្រេងឧស្ម័ននៅដំបន់សមុទ្ររបស់វៀតណាមនៅ
សមុទ្រខាងកើត ទន្ទឹមនឹងនោះអះអាងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ
វៀតណាមនិងអាស៊ានក្នុងការលាតត្រដាងការផ្ដួតផ្ដើមគំនិតសំដៅកសាងយន្តការ
រក្សានិងធានាសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់នេះ៕