ទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់និងបណ្ដាប្រទេសរងឥទ្ធិពលបន្ទាប់ពីការខ្វែងគំនិតជាមួយអារ៉ាប់ប៊ីសាអូឌីត
|
ទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់និងបណ្ដាប្រទេសរងឥទ្ធិពលបន្ទាប់ពីការខ្វែងគំនិតជាមួយអារ៉ាប់ប៊ីសាអូឌីត (Image: VNA) |
(VOVworld) – ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតកំពុងមានភាពតាន
តឹងក្រោយពីអារ៉ាប់ប៊ីសាអូឌីតបានប្រហារជីវិតមុខសញ្ញាចំនួន ៤៧ នាក់ពីបទ
ភេរវកម្ម ក្នុងនោះមានបុព្វជិកឥស្លាមនិកាយ Shiite លោក Nimr al Nimr ដែល
បានបង្កឡើងរលកបាតុកម្មប្រឆាំងអារ៉ាប់ប៊ីសាអូឌីតនៅបណ្ដាប្រទេសមានជន
ឥស្លាមនិកាយ Shiite ច្រើនកុះករ។ ក្នុងកាលៈទេសៈនោះ នាថ្ងៃទី ៦ មករា
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានព្រមានអំពី
ភាពតានតឹងរវាង Tehran និង Riyadh នឹងជះឥទ្ធិពលដល់ការចរចារសន្តិភាពអំពី
បញ្ហានៅស៊ីរី ហើយអះអាងថា៖ រដ្ឋអំណាច Tehran នៅរក្សាកិច្ចសន្យារបស់ខ្លួន
ចំពោះដំណើការនេះ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Ibrahim
al Jaafari ដែលកំពុងបំពេញទស្សនកិច្ចនៅ Tehran បានឲ្យដឹងថា៖ ប្រទេសនេះ
នឹង ដើរតួនាទីជាអ្នកអជ្ញាកណ្ដាលដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់
ប៊ីសាអូឌីត។ ទាក់ទិកដល់បញ្ហានេះនាថ្ងៃដដែល Jordan បានកោះហៅឯកអគ្គ
រដ្ឋទូត អ៊ីរ៉ង់ប្រចាំនៅ Amman ដើម្បីប្រឆាំងជំទាស់ការវាយប្រហាររបស់បាតុករ
អ៊ីរ៉ង់ទៅ លើស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅ Tehran នាថ្ងៃទី ២ មករា កន្លង
ទៅ។ រដ្ឋមន្ត្រីការបរទេស Jordan បានឲ្យដឹងថា៖ ការវាយប្រហារនេះបានរំលោភ
ដ៏ធ្ងន់ ធ្ងររាល់បទដ្ឋាននិងច្បាប់អន្តរជាតិ ហើយសង្កត់ធ្ងន់ថា៖ Jordan ប្រឆាំង
ជំទាស់ ការធ្វើអន្តរាគមន៍របស់អ៊ីរ៉ង់ចូលកិច្ចការផ្ទៃក្នុងរបស់ពិភពអារ៉ាប់និយាយ
រួម និងអារ៉ាប់ប៊ីសាអូឌីត ព្រមទាំង អំពាវនាវឲ្យអ៊ីរ៉ង់គោរពសេចក្តីសម្រេច
គតិយុត្តិនៃ រាជាណាចក្រនេះផងដែរ។
ក្នុងពេលនោះ Djibouti គឺជាប្រទេសជាបន្តដែលបានសម្រេចកាត់ផ្តាច់ ទំនាក់
ទំនងការទូតជាមួយអ៊ីរ៉ង់ក្រោយពីរឿងហេតុនេះ។ ក្នុងកាយវិការបន្ធូ ស្រាលភាព
តានតឹងមួយ នាថ្ងៃទី ៦ មករា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាន
ស្នើរឲ្យអ្នកប្រមុខស្ថាប័នយុត្តិធម៌ប្រទេសនេះជំនុំជម្រះនិងចេញ សាលក្រោម
យ៉ាងឆាប់ៗចំពោះជនជាប់សង្ស័យចំនួន ៥០ នាក់ដែលទាក់ទិន ដល់ការវាយ
ប្រហារទៅ លើស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅ Tehran នាថ្ងៃទី ២ មករា
កន្លងទៅ៕