ទំនាក់ទំនងបើកទូលាយរវាងរុស្ស៊ីនិងលោកខាងលិចជួយពង្រឹងសន្តិសុខនៅអឺរ៉ុប


ទំនាក់ទំនងបើកទូលាយរវាងរុស្ស៊ីនិងលោកខាងលិចជួយពង្រឹងសន្តិសុខនៅអឺរ៉ុប - ảnh 1
ទំនាក់ទំនងបើកទូលាយរវាងរុស្ស៊ីនិងលោកខាងលិចជួយពង្រឹងសន្តិសុខនៅអឺរ៉ុប (VNA)

(VOVworld) – នាថ្ងៃទី ២៦ មេសា ថ្លែងមតិនៅសន្និសីទសន្តិសុខអន្តរជាតិលើកទី ៦ នៅទីក្រុងម៉ូស្គូ (រុស្ស៊ី) ដោយប្រធានបទ «សន្តិសុខនៅទ្វីបអ៊ឺរ៉ុប៖ យថាទស្សន៍ និងនិន្នាការ» អគ្គសេនាធិការបណ្ដាកំលាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានចាត់ទុកថា៖ ទំនាក់ទំនងបើកទូលាយជាក់ស្តែងរវាងរុស្ស៊ីនិងលោកខាងលិចជួយពង្រឹងសន្តិសុខនៅអឺរ៉ុប។ លោក Gerasimov បានសង្កត់ធ្ងន់ថា៖ លោកខាងលិចនិងរុស្ស៊ីចាប់ផ្តើមយល់ច្បាស់នូវផលប្រយោជ ន៍និងការព្រួយបារម្ភរបស់ខ្លួន។ ភាគីទាំងពីរកំពុងបង្កើតឡើងការសន្ទនា ទំនុកទុកចិត្តកំពុងត្រូវបានពង្រឹងហើយទំនាក់ទំនងបើកទូលាយនិងជាក់ស្តែងកំពុងអភិវឌ្ឍន៍។ មជ្ឈដ្ឋានអ្នកនយោបាយអឺរ៉ុបបានលុបចោលដាក់លក្ខ័ណ្ឌរបស់ខ្លួនក្នុងការបង្កើត ទំនាក់ទំនងជាមួយរុស្ស៊ី។ តាមមន្ត្រីជាន់ខ្ពស់រូបនេះថា៖ ការអភិវឌ្ឍន៍ទំនាក់ទំនង តាមសេណារីយូរនេះនឹងអនុញ្ញាតិពង្រឹងសន្តិសុខនិងស្ថិរភាពនៅអឺរ៉ុបឡើងវិញ ព្រមទាំង គប្បីអនុវត្តវិធានការដាច់ខាតដើម្បីធានាសន្តិសុខសមភាពសំរាប់ប្រជាពលរដ្ឋអឺរ៉ុបទាំងមូល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ