ទំនាក់ទំនងប្រពៃណីទំនាក់ទំនងពិសេសវៀតណាម-គុយបាបន្តអភិវឌ្ឍន៍លើវិស័យទាំងអស់
|
ទំនាក់ទំនងប្រពៃណីទំនាក់ទំនងពិសេសវៀតណាម-គុយបាបន្តអភិវឌ្ឍន៍លើវិស័យទាំងអស់ |
Vovworld-ទទួលសេចក្តិអញ្ចើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រី
សាធារណៈរដ្ឋគុយបាលោក Raul Castro Ruz ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang រួមជាមួយលោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាមបានអញ្ចើញ
ទៅបំពេញទស្សនកិច្ចជាផ្លូវការសាធារណៈរដ្ឋគុយបាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០
កញ្ញា។ នារសៀលថ្ងៃទី២៩កញ្ញានៅវិមានបដិវត្តន៍នៅរដ្ឋធានី La Habana បន្ទាប់ពី
ពិធីទទួលជាផ្លូវការ ប្រធានរដ្ឋ Truong Tan Sang បានធ្វើការចរចារជាមួយប្រធាន Raul
Castro Ruz។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពវាយតំលៃប្រពៃណីទំនាក់ទំនងពិសេស
វៀតណាម-គុយបានាពេលកន្លងទៅបន្តទទួលបានការអភិវឌ្ឍន៍ថ្មីនិងសកម្មលើវិស័យ
ទាំងអស់។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពនាពេលខាងមុខភាគីទាំងពីរត្រូវបន្តរក្សា
និងលើកកំពស់ប្រសិទ្ធិភាពបណ្ដាយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ការសន្ទនា
យុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិនិងពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រី
ការបរទេស ពិនិត្យនិងកែលំអរក្របខ័ណ្ឌគតិយុត្តិ ក្នុងនោះអាទិភាពជំរុញការចរចារនិង
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីសំដៅបង្កលក្ខណៈសំរាប់សកម្មភាព
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ ផ្លាស់ប្តូរអំពីបញ្ហាដំបន់និង
អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងគោល
ជំហរដោះស្រាយរាល់ជំលោះអធិបតេយ្យភាពដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់
អន្តរជាតិ។
ក្នុងឱកាសនេះប្រធានរដ្ឋ Truong Tan Sang បានប្រគល់ជូនប្រជាជនគុយបាជាភាតរៈ
អំណោយអង្ករ៥ពាន់តោន។
បន្ទាប់ពីការចរចារ ថ្នាក់ដឹកនាំទាំងពីររូបនេះបានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងនិងអនុស្សារណៈយោគយល់គ្នាមួយចំនួន។
នាយប់ថ្ងៃទី២៩កញ្ញានៅពិធីដ៏អធឹកអធមដោយក្រុមប្រឹក្សារដ្ឋគុយបារៀបចំនៅ
វិមានបដិវត្តន៍ លោកប្រធាន Raul Castro Ruz បានប្រគល់ជូនប្រធានរដ្ឋ Truong Tan Sang
គ្រឿងឥស្សរិយយស Jose Marti រង្វាន់ថ្លៃថ្លារបំផុតរបស់រដ្ឋគុយបាដែលប្រគល់ជូនថ្នាក់
ដឹកនាំរដ្ឋ រដ្ឋាភិបាលនិងអ្នកល្បីឈ្មោះបរទេសដោយមានការរួមចំណែកដ៏ធំធេងសំរាប់
បុព្វហេតុសន្តិភាពនិងមនុស្សលោក៕