ទំនាក់ទំនងបែលហ្សិក - វៀតណាម កាន់តែរីកចម្រើនដ៏ល្អប្រសើរ
(VOVWORLD) - ទំនាក់ទំនងរវាងបែលហ្សិកនិងវៀតណាមកំពុងតែអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយ ប្រទេសទាំងពីរមានអត្ថប្រយោជន៍ច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។
ទំនាក់ទំនងបែលហ្សិក - វៀតណាម កាន់តែរីកចម្រើនដ៏ល្អប្រសើរ |
នេះជាការបញ្ជាក់របស់ព្រះមហាក្សត្របែលហ្ស៊ិកព្រះអង្គះ Philippe នៅក្នុងជំនួប ពិភាក្សា ជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅប៊ែលហ្ស៊ិក លោក Vu Anh Quang ក្នុងឱកាសលោកអញ្ជើញមកដាក់ជូនសារតាំង នៅថ្ងៃទី ២៣ ខែមេសា នៅទីក្រុង Brussels ។
ព្រះមហាក្សត្របែលហ្ស៊ិក Philippe ព្រះអង្គមានព្រះបន្ទូលថាវៀតណាមគួរ តែយកចិត្តទុកដាក់ ដល់ផលិតផលឱសថរបស់ប៊ែលហ្សិក ដែលត្រូវបានគេវាយ តម្លៃខ្ពស់នៅទ្វីបអឺរ៉ុប។ លើសពីនេះទៀត ព្រះមហាក្សត្របែលហ្ស៊ិក Philippe បានក្រើនរំលឹកចំពោះ ការផ្តល់អាទិភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង ការទប់ទល់នឹង បំរែបំរួលអាកាសធាតុ ពីព្រោះនេះគឺជាវិស័យ ដែលបែលហ្ស៊ិក មានឧត្តមភាពយ៉ាងខ្លាំងក្លា ហើយវៀតណាមគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ យ៉ាងធំដែរ។
រីឯខ្លួនវិញ លោក Vu Anh Quang បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ មានសក្តានុភាពយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម ថាមពលស្អាត និងកំពង់ផែសមុទ្រជាដើម។ លោក Vu Anh Quang ក៏អះអាងយ៉ាងមុតមាំ ថាលោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងប៊ែលហ្សិកឲ្យកាន់តែរីកចម្រើនដ៏ល្អប្រសើរផងដែរ៕