ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាហ្វ្រិកខាងត្បូងបន្តអភិវឌ្ឍន៍ដ៏រឹងមាំ
|
តំលៃនៃការនាំចេញស្បែងជើងរបស់វៀតណាមទៅទីផ្សារអាហ្វ្រិកខាងត្បូងបន្តកើនឡើង (រូបថត៖TTXVN) |
(VOVworld) - តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង
ក្នុងឆ្នាំ២០១៤ទទួលបាន៩៦២លានដុល្លាអាមេរិក កើន៥%បើប្រៀបធៀបនឹងឆ្នាំ
២០១៣។តំលៃនៃការនាំចេញការហ្វេ ស្បែងជើងរបស់វៀតណាមទៅទីផ្សារនេះបន្ត
កើនឡើង។ជាមួយគ្នានោះ ការព្យាករអភិវឌ្ឍ៍សេដ្ឋកិច្ចរបស់ប្រទេសទាំង២ក្នុងឆ្នាំ
២០១៥សុទ្ធតែមានសញ្ញាវិជ្ជមាន។រដ្ឋាភិបាលវៀតណាមបន្តយកចិត្តទុកដាក់ដល់
ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិកនានា ក្នុងនោះមានអាហ្វ្រិកខាង
ត្បូង។ក្រៅពីសកម្មភាពការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យព័ត៏មានឃោសនា
ត្រូវបានជំរុញខ្លាំងក្នុងឆ្នាំ២០១៥ នឹងបង្កលក្ខណៈ ងាយស្រួលសំរាប់ការជំរុញ
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី៕