ទំនាក់ទំនងពិសេសវៀតណាម-ឡាវនឹងស្ថិតស្ថិរគង់វង្សជារៀងរហូត

(VOVWORLD) - ថ្លែងសុន្ទរកថានៅពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា ក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រទេសឡាវបានរីកចម្រើន កាន់តែសម្បូររុងរឿងលើគ្រប់វិស័យ ហើយឋានៈនៅក្នុងតំបន់និងលើឆាក អន្តរជាតិក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ទំនាក់ទំនងពិសេសវៀតណាម-ឡាវនឹងស្ថិតស្ថិរគង់វង្សជារៀងរហូត - ảnh 1 កម្មវិធីសិល្បៈអបអរសាទរ។ (រូបថត៖ kinhtedothi.vn)

នាព្រឹកថ្ងៃទី២ ធ្នូ ពិធីរំលឹកខួបលើកទី៤៥ទិវាបុណ្យជាតិនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៥ - ថ្ងៃទី២ ធ្នូ ឆ្នាំ ២០២០) និងខួបលើកទី១០០ទិវាកំណើតលោកប្រធាន Kaysone Phomvihane (ថ្ងៃទី១៣ ធ្នូ ឆ្នាំ១៩២០ - ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២០) បានប្រារព្ធ ធ្វើឡើងនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹកនាំ អតីត ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម។ ចំពោះភាគីឡាវ មានវត្តមានលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang និងលោក ជំទាវរួមជាមួយកម្មាភិបាលស្ថានទូត និងនិស្សិតឡាវយ៉ាងច្រើនកុះករដែល កំពុងសិក្សារៀនសូត្រនៅវៀតណាម។

ទំនាក់ទំនងពិសេសវៀតណាម-ឡាវនឹងស្ថិតស្ថិរគង់វង្សជារៀងរហូត - ảnh 2 លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថានៅពិធីនេះ។
(រូបថត៖ kinhtedothi.vn)

ថ្លែងសុន្ទរកថានៅពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា ក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រទេសឡាវបានរីកចម្រើន កាន់តែសម្បូររុងរឿងលើគ្រប់វិស័យ ហើយឋានៈនៅក្នុងតំបន់និងលើឆាក អន្តរជាតិក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកស្រី ប្រធានរដ្ឋសភាវៀតណាមអញ្ជើញមានប្រសាសន៍ថា៖“វៀតណាមតែងតែមានមោទនភាព ដោយមានមិត្តឡាវដ៏ស្មោះស្ម័គ្រ ហើយមានទិសដៅដូចគ្នា។ ភាពស្អិតរមួតនេះត្រូវបានពូនជ្រុំដោយសាច់ ស្រស់ឈាមស្រស់របស់ប្រជាជនជាច្រើនជំនាន់ ឆ្លងកាត់ពុះពារលើការ លំបាកវេទនាហើយក្លាយទៅជាចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេសដែលមិនអាចឃ្លាតពីគ្នាបានឡើយ។ វៀតណាមតែងតែជ្រួតជ្រាប យ៉ាងជ្រាលជ្រៅថា ជ័យជំនះនីមួយៗរបស់បដិវត្តន៍វៀតណាមក្នុងបុព្វហេតុ រំដោះប្រជាជាតិកាលពីមុននេះក៏ដូចជាបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃ សុទ្ធតែផ្សាភ្ជាប់នឹងការជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើម របស់មិត្តឡាវ។ នេះជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋដែលមិនអាចកាត់ថ្លៃបាន ហេតុ ដូច្នេះយើងត្រូវគោរព ថែរក្សា ការពារនិងអភិវឌ្ឍជានិច្ច”។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមលោក Sengphet Houngboungnuang បានអះអាងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និង ប្រជាជនវៀតណាមបងប្អូន ដោយបានជួយគាំទ្រអស់ពីចិត្តពីថ្លើមដល់ បុព្វហេតុតស៊ូរំដោះប្រជាជាតិឡាវកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាង អភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃផងដែរ។ យើងខ្ញុំសូមខិតខំអស់ពីកម្លាំង កាយចិត្ត រួមជាមួយវៀតណាមបន្តថែរក្សាចំណងទំនាក់ទំនងពិសេសឡាវ-វៀតណាមឲ្យបានស្ថិតស្ថិរគង់វង្សជារៀងរហូត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ