ទំនាក់ទំនងភាពជាដៃគូគ្រប់ជុ្រងជ្រោយវៀតណាម-អាមេរិកមានស្ថេរភាពដែលរួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់
(VOVWORLD) - សន្និសីទ “វៀតណាមនិងអាមេរិក: ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ” បានប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែមេសា នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក )។ អ្នកស្រាវជ្រាវអាមេរិកនិងអ្នកប្រាជ្ញជាច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) |
សន្និសីទនេះបានផ្តោតសំខាន់លើបញ្ហាដូចជា៖ កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិវៀតណាម - អាមេរិកនិងអាមេរិក - វៀតណាមនៅក្នុងតំបន់។ ប្រតិភូបានពិភាក្សាអំពីឧបសគ្គក៏ដូចជាគុណសម្បត្តិក្នុងទំនាក់ទំនងវៀតណាម-អាមេរិកព្រមទាំងបានសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមក្នុងគោលនយោបាយ កិច្ចការបរទេសរបស់សហរដ្ឋអាមេរិកក៏ដូចជានៅក្នុងតំបន់និងអន្តរជាតិ។ លោកស្រី Amy Searight នាយិការកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរ ជាតិបានវាយតម្លៃថា៖ “វៀតណាមនិងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមគ្នានិងបានចែករំលែកនូវចក្ខុវិស័យអំពីសណ្តាប់ធ្នាប់មួយដែលផ្អែកលើច្បាប់ ជាពិសេសនៅក្នុងវិស័យដែនសមុទ្រនៅក្នុងតំបន់។ ប្រទេសទាំងពីរបានឆ្លងកាត់ឧបសគ្គជាច្រើន ហើយទទួលបានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើវិស័យមួយចំនួន មានចរិតលក្ខណៈប្រវត្តិសាស្រ្ត។ ប្រទេសទាំងពីរបានពិភាក្សាគ្នានិងស្វែងរកវិធីសមស្របដើម្បី សហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ហើយខ្ញុំគិតថាអនាគតនៃទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកនិងទទួលបានផ្លែផ្កាច្រើនថែមទៀតជាពំខាន”។
អញ្ជើញថ្លែងក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានលើកឡើងថា ប្រទេសទាំងពីរនៅតែមានសក្តានុពលដ៏អស្ចារ្យជាច្រើនសម្រាប់បើកទូលាយទំនាក់ទំនងនាប៉ុន្មានឆ្នាំខាងមុខ៖ “អនាគតនៃទំនាក់ទំនងវៀតណាម-អាមេរិកមានភាពត្រចះត្រចងណាស់។ ទំនាក់ទំនងភាពជាដៃគូស្ថិរភាពរវាងប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ប្រទេសវៀតណាមនិងបណ្តាប្រ ទេសអាស៊ានដទៃទៀត នឹងបន្តពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសធំ ៗ ដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន សហភាពអឺរ៉ុប ឥណ្ឌានិងអូស្ត្រាលី។ វៀតណាមនិងអាមេ រិកកំពុងឆ្ពោះទៅប្រារព្វខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត។ ដោយ មានសុច្ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត រវាងប្រទេសទាំងពីរ វៀតណាមនិងអាមេរិកកំពុងបើកចេញទំព័រថ្មី ក្នុងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ និងរឹងមាំក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។ ប្រទេសទាំងពីរមានសក្តានុពលជាច្រើនក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសន្តិសុខ ការពារជាតិនិងសេដ្ឋកិច្ចក៏ដូចជារាល់បញ្ហាតំបន់និងអន្តរជាតិផងដែរ”៕