ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - នូវែលសេឡង់នឹងបើកចេញឱកាសថ្មីជាច្រើន
(VOVWORLD) - ការដែលវៀតណាម និងនូវែលសេឡង់បានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគឺជា “ ប្រការដ៏អស្ចារ្យ”។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថតៈ៖ VNA) |
មជ្ឈមណ្ឌលផ្សព្វផ្សាយអាស៊ីប្រចាំនៅនូវែលសេឡង់ ទើបបានផ្សាយព័ត៌មាន អំពីព្រឹត្តិការណ៍វៀតណាម និងនូវែលសេឡង់បានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រជាផ្លួវការកាលពីថ្ងៃទី ២២ ខែកក្កដា ព្រមទាំងបង្ហាញជំនឿជាក់ទៅលើឱកាស ក៏ដូចជាសក្តានុពល នៃទំនាក់ទំនងនេះនាពេលអនាគតផងដែរ។
អត្ថបទកាសែតនេះបានដកស្រង់ការអត្ថាធិប្បាយរបស់អ្នកជំនាញ Mitchell Pham ប្រធានក្រុមប្រឹក្សាបច្ចេកវិទ្យាឌីជីថល Aotearoa សមាជិកនៃក្រុមប្រឹក្សាពិភពលោកនៃសម្ព័ន្ធសមាគមន៍អាស៊ី និងជានាយកសម្ព័ន្ធក្រុមហ៊ុន Augen Software Group ដែលបានវាយតម្លៃថា ការដែលវៀតណាម និងនូវែលសេឡង់បានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគឺជា “ ប្រការដ៏អស្ចារ្យ”។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងសហការគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត បង្កើតឱកាសថ្មីសម្រាប់ប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ដូចគ្នាផងដែរ៕