ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - ក្រោយរយៈពេល២៥ឆ្នាំមក ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីបានរីក ចម្រើនឡើងកំពស់ថ្មី។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាពរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហព័ន្ធរុស្ស៊ី (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩៤-ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានា ធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin បានអញ្ជើញផ្ញើរសារទូរលេខអបអរ សាទរទៅវិញទៅមក ដែលក្នុងនោះសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ មួយដែលគូសសញ្ញានូវដំណាក់កាលអភិវឌ្ឍថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី។

        ក្រោយរយៈពេល២៥ឆ្នាំមក ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីបានរីក ចម្រើនឡើងកំពស់ថ្មី។ កិច្ចសហប្រតិបតិ្តការទ្វេភាគីត្រូវបានពង្រឹងនិងពង្រីក ដោយឥតឈប់ឈរលើគ្រប់វិស័យ ចាប់តាំងពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិរហូតដល់អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌និងទេសចរណ៍ជាដើម។ ភាគីទាំងពីរបានសម្ដែងនូវជំនឿជាក់ ថា ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងរុស្ស៊ី នឹងកាន់តែរីកចម្រើនទៅមុខប្រកបដោយភាពស៊ីជំរៅ ដើម្បី ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍន ភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ