ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរីកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីអះអាងថា វៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនសឹង្ហបុរី ហើយលើកទឹកចិត្តសហគ្រាស វិនិយោគិនសឹង្ហបុរីបង្កើនការវិនិយោគនិងពាណិជ្ជកម្មជាមួយវៀតណាម។ 
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរីកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan។ (រូបថត៖ VGP)

នាល្ងាចថ្ងៃទី២១ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan ដែល មកជួបសម្ដែងការគួរសមនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមិថុនា។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរី ដែលកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តីអះអាងថា វៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនសឹង្ហបុរី ហើយលើកទឹកចិត្តសហគ្រាស វិនិយោគិនសឹង្ហបុរីបង្កើនការវិនិយោគនិងពាណិជ្ជកម្មជាមួយវៀត ណាម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ សហការយ៉ាងសកម្មដើម្បីស្វែងរកការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិតក្នុងវិស័យសំខាន់ៗ ព្រមទាំងស្វាគមន៍និងស្នើឲ្យភាគីទាំងពីររៀបចំឲ្យបានឆាប់ៗនូវកិច្ចប្រជុំក្រុមការងារទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលផងដែរ។

ចំណែកឯ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan បានបញ្ជាក់ថា នឹងជំរុញយ៉ាងសកម្មបណ្ដាវិស័យនិងបញ្ហាដែលជាក្ដីកង្វល់របស់វៀតណាម ក្នុងនោះមានសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល ក៏ដូចជាកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺរាតត្បាត និងការទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ។ លោករដ្ឋមន្រ្តីក៏បានអះអាងដែរថា ក្រសួងការបរទេសសឹង្ហបុរីសឹង្ហបុរី នឹងសហប្រតិបត្តិការយ៉ាងសកម្មជាមួយក្រសួងការបរទេសវៀតណាម ដើម្បីជំរុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្ដែងថែមទៀតដោយឈរលើមូលដ្ឋាននៃជំនឿទុកចិត្តនយោបាយនិងផលប្រយោជន៍រួម។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរីកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ - ảnh 2ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី
លោក Vivian Balakrishnan។ (រូបថត៖ VNA)

មុននោះ នារសៀលថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan ក៏បានមកជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ