ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និងបង់ក្លាដែសគឺឥតប្រែប្រួល

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បាន អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់នៅបណ្ឌិតសភាការទូតបង់ក្លាដែសក្នុងរដ្ឋធានី Dhaka។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និងបង់ក្លាដែសគឺឥតប្រែប្រួល - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់នៅបណ្ឌិតសភាការទូតបង់ក្លាដែសក្នុងរដ្ឋធានី Dhaka។ (រូបថត៖ quochoi.vn)
ថ្លែងនៅចំពោះមុខវាគ្មិននិងអ្នកវិទ្យាសាស្ត្រ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា វៀតណាមជានិច្ចកាលកំណត់ថាប្រជាជនជាមជ្ឈភាព ជាម្ចាស់ កម្មវត្ថុ និងជាកម្លាំងចលករស្នូលនៃបុព្វហេតុកសាង និងការពារមាតុភូមិ។ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេចបានលុះត្រាតែប្រជាជនមានជីវភា ពប្រកបដោយសុវត្ថិភាព សុភមង្គល និងសម្បូរធូធារ។ ដោយស្មារតីនោះ រដ្ឋសភាវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលើកកំពស់តួនាទីរបស់ខ្លួន ក្នុងការងារនីតិប្បញ្ញត្តិ បង្កើតបរិយាកាសគតិយុត្តដែលពិតជាកើតចេញពីសេចក្តីប្រាថ្នា របស់ប្រជាជន និងអាជីវកម្ម ឆ្ពោះទៅការពារការធានាសិទ្ធិ និងផលប្រយោជន៍ស្រប ច្បាប់ខ្ពស់បំផុតរបស់ប្រជាជន និងអាជីវកម្ម ដោយចាត់ទុកនេះជាអាទិភាពជួរមុខ។ ក្នុងវិស័យកិច្ចការបរទេស តាមលោកប្រធានរដ្ឋសភាថា វៀតណាមបាននិង កំពុងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពជាមួយប្រទេសនានា ជាពិសេសប្រទេសមិត្តប្រពៃណីដូចជាបង់ក្លាដែស៖
“នៅក្នុងការផ្លាស់ប្តូររាប់មិនអស់នៃសម័យកាល និងការឡើងចុះនៃប្រវត្តិសាស្ត្រ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរ ប្រសើរវាងវៀតណាម និងបង់ក្លាដែសគឺឥតប្រែប្រួល។ ក្នុងសន្ទុះអភិវឌ្ឍន៍ទូទៅនៃ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទំនាក់ទំនងសភារវាងវៀតណាម និងបង់ក្លាដែសក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ រដ្ឋសភានៃប្រទេស ទាំងពីរបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នាដើម្បីជំរុញ និងត្រួតពិនិត្យការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ គណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំក្នុងវិស័យសកម្មភាពសភា ជាពិសេស លើការកសាងស្ថាប័ន និងប្រព័ន្ធច្បាប់ ការគ្រប់គ្រងរដ្ឋបាល ការអប់រំ ទេសចរណ៍ និងការប្រែប្រួលអាកាសធាតុ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ