ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស - ảnh 1
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស

          (VOV)_នាព្រឹកថ្ងៃទី១៨ កុម្ភះ នៅទីក្រុងវៀងច័ន្ទ (ឡាវ) លោក Hoang Binh
Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បេសកជនពិសេសរបស់អគ្គ​
លេខាបក្ស លោក Nguyen Phu Trong បានមានជំនួបសន្ទនាជាមួយ​អគ្គលេខា​បក្ស
ប្រជាជនបដិវត្តន៍ឡាវ លោក Bounnhang Volachith ។ នៅទីនេះ​ លោក Hoang Binh
 Quan បានជូនដំណឹងអំពីលទ្ធផលនៃមហា​សន្និបាត​បក្ស​កម្មុយនីស្តវៀតណាម 
នីតិកាលទី១២ ចំពោះអគ្គលេខាបក្ស លោក Bounnhang Volachith និងថ្នាក់ដឹកនាំ
ជាន់ខ្ពស់ឡាវ និងសម្ដែងក្តីសប្បាយរីករាយអំពីការ​ជោគជ័យរបស់មហាសន្និបាត
បក្ស នីតិកាលទិ១០របស់បក្សប្រជាជនបដិវត្តន៍​ឡាវ។ លោក Hoang Binh Quan អះ
អាងថា៖ ត្រូវពង្រឹងនិងពង្រីក​ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស 
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ​ និងឡាវ-វៀតណាមថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ